ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បាឡែន​និង​ម៉ូតូ​វ៉េវពន្លះ​​គ្នា​​របួស​​​ធ្ងន់​ម្នាក់

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​បាន​រង​របួស​​​ធ្ងន់​​ដោយសារ​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​មួយ​កើត​ ឡើង​​​​រវាង​​រថយន្ត​និង​ម៉ូតូ​​ដែល​​កំពុង​​​​បើក​បរ​ក្នុង​​ទិស​ដៅ​​ស្រប​ គ្នា កាលពី​វេលាម៉ោង​​១១និង​៣០នាទី​ព្រឹក​ ថ្ងៃទី​១១ សីហា តាម​បណ្តោយ​​​ផ្លូវជាតិ​​លេខ​៤ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​​​លេខ​​១៨៨ -​១៨៩​​ ស្ថិត​​ក្នុង​​​ភូមិព្រៃ​​នប់​​១ ឃុំ​ព្រៃ​នប់ ​ស្រុក​​ព្រៃ​នប់ ។

មន្ត្រី ​ប៉ូលិស​​​​ចរាចរ​​ស្រុក​ព្រៃនប់​​បាន​ឱ្យ​​ដឹង​ថា ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​​នេះ​បា​​ន​កើត​ឡើង​​​រវាង​​​រថយន្ត​មួយ​គ្រឿង ​ម៉ាក​កាមរី​បាឡែន​ ពណ៌​ទឹក​ប្រាក់ ​​មាន​ទិស​ដៅ​​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ​​មាន​ម​នុស្ស​​ជិះ​ចំនួន​​៤នាក់ (ស្រី​​២នាក់ ប្រុស​២នាក់) ​​បើក​​បរ​ដោយ​​​ឈ្មោះ ​ឈួន ​រិទ្ធី ភេទ​ប្រុស​​​ អាយុ​​២១​​ឆ្នាំ មាន​​ទៅលំនៅ​​រាជ​ធានី​ភ្នំពេញ ​ពេល​មក​​​ដល់​ចំណុច​​​​កើត​ហេតុ​​​​បាន​បុក​​​ម៉ូតូ​​​​មួយ​គ្រឿងម៉ាក​វ៉េវ ពណ៌ខៀវគ្មាន​ស្លាក​លេខ​ ​​បើក​ក្នុង​ទិស​ដៅ​​​​ស្រ​ប​គ្នា​​​​​​​ ​​បើក​​​បរ​ដោយ​ឈ្មោះ​​ ហេង ​​ដារ៉ា ​​ភេទ​ប្រុស​ ​អាយុ​២៧ឆ្នាំ ​​មានទីលំនៅ​​​ភូមិ​ព្រៃ​នប់​​បី ឃុំ​​ព្រៃ​នប់ ​ស្រុក​​​ព្រៃ​​​​នប់​​​​ ខេត្ត​​​​ព្រះសីហនុ​​ ​បណ្តាល​​​​ឱ្យ​បុរស​​អ្នក​បើក​ម៉ូតូរង​របួស​​​​បែក​ក្បាល​​ផ្នែក​ខាង​​​ ក្រោយ ។ ​

ប៉ូលិស​​​​បាន​បន្ថែម​​ទៀត​ថា  មុន​​កើត​​​ហេតុ​​រថយន្ត​​​បាឡែន​​​នោះ​បាន​បើក​​​ក្នុង​ល្បឿន​​លឿន​​​គួរ​ សម​លុះមក​​​ដល់​ចំណុច​​​​កើត​ហេតុ​​ក៏​បាន​​​​បុ​ក​ម៉ូតូ​​​​ដែលកំពុង​​បើក​ ​នៅខាង​មុខ​នោះ ​ធ្វើ​​ឱ្យ​​​​ម៉ូតូនោះ​​​ដួល​ធ្លាក់​​​​ទៅ​ចិញ្ចើម​ផ្លូវ​​​ខាង​ស្តាំ​ដៃ ​​ចំណែក​​​​រថយន្ត​​​បាន​ជ្រុល​​​ចង្កូត​​ធ្លាក់​​​​ទៅ​ត្រាំ​ទឹក​​​​ក្បែរ​ ​ចិញ្ចើម​ផ្លូវ​ជាតិ​​​​ ​តែ​​សំណាង​​ល្អ​អ្នក​​​ជិះ​ក្នុង​រថយន្ត​​​ទាំង​​៤នាក់​​​ពុំ​​​រ​ង​របួស​​ ​​​គឺ​របួស​​​តែ​អ្នក​​​បើ​ក​ម៉ូតូ​​​ម្នាក​់​ប៉ុណ្ណោះ ​ហើយ​​​ត្រូវ​បាន​​គេដឹក​យក​​​ទៅ​​​សង្គ្រោះ​​​​ភ្លាម​​​ផង​​ដែរ​ ។​​​

​ ទាក់ទិន​នឹង​គ្រោះ​ថ្នាក់​​​នេះ​ សមត្ថកិច្ច​​នៅពុំ​ទាន់​​​កំណត់​​​​​ថា ​​ភាគី​​​ណា​ជា​អ្នក​​​បង្ក​​​នោះ​ទេ ​​។ តែ​​​ដោយ​មាន​​​ការ​ចរចា​គ្នា​​​​​​​អស់​​ជា​ច្រើន​​​ម៉ោង​​​ទើប​​ភាគី​​​ ទាំង​​ពីរ​បាន​​ឯក​ភាព​គ្នា​​​​ដោយភាគី​​​​​ខាង​រថ​យន្ត​​​​​​ព្រម​សង​ទៅ​​ ម្ចាស់​ម៉ូតូ​​​​​​​​ចំនួន​២០ម៉ឺន​រៀល ៕