ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សៅ​ រ៉ានី ត្រូវ​បាន​​ជ្រើស​តាំង​​​ជា​ប្រធាន​ស្តី​ទី​គណបក្ស​​នរោត្តម​ រណប្ញទ្ធិ ​និង​គ្រោង​ធ្វើ​សមាជ​ឆាប់ៗនេះ​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ ​ ទីបំផុតទៅ លោក សៅ រ៉ានី អគ្គលេខាធិការគណបក្ស​នរោត្តម រណ​ប្ញទិ្ធ ត្រូវបានជ្រើសតំាងជាប្រធានស្តីទី​គណ​បក្សនរោត្តម រណប្ញទិ្ធ ។ ការជ្រើសតំាងនេះ​បាន​ធ្វើឡើងនៅក្នុងកិច្ចប្រជុំដោយបិទទ្វារកាលពីវេលាម៉ោង​៩ព្រឹក ថ្ងៃទី១៣ សីហា ២០១២​នេះ នៅទីស្នាក់ការគណបក្សនរោត្តម រណប្ញទិ្ធ ស្ថិត​ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយ​មានការ​ចូលរួម​ពីគណៈកម្មការនាយក និង សមា​ជិកក្រុមប្រឹក្សាជាតិគណបក្សនរោត្តម រណប្ញទ្ធិចំនួន៥៨រូប  ។

គួរបញ្ជាក់ថា ការជ្រើសតំាងលោកសៅ រ៉ានី ជាប្រធានស្តីទីគណបក្សនរោត្តម រណប្ញទ្ធិ​ នា​ពេលនេះបានធ្វើឡើងបន្ទាប់ពីសម្តេច​ក្រុមព្រះពី​ប្រទេសបារំាងបានប្រកាសឈប់ធ្វើនយោបាយ​កាលពីថ្ងៃទី១០សីហា និងក្រោយមក​មួថ្ងៃ​ពោល​គឺ លោកឈឹម សៀក​ឡេង ដែលជា​ប្រធាន​ស្តីទីគណបក្សនរោត្តម រណប្ញទ្ធិក៏បាន​ប្រកាសឈប់ធ្វើនយោបាយនោះផងដែរ ។

ដោយឡែកនៅរសៀលថ្ងៃទី១៣ សីហា នេះ តាមគម្រោងលោកសៅ រ៉ានី ដែលត្រូវ​បានគណៈកម្មការនាយក និងសមាជិក ក្រុម​ប្រឹក្សាជាតិគំាទ្រជាឯកច្ឆន្ធជ្រើសតំាងជាប្រធាន​ស្តីទីគណបក្សនរោត្តម រណប្ញទិ្ធនាពេលនេះ នឹង​ទៅដកពាក្យ​បណ្តឹង​ប្រឆាំង​នឹងសម្តេចក្រុមព្រះវិញ ដែលកាយវិការនេះបានបង្ហាញថា ជម្លោះ​ផ្ទៃក្នុងរបស់គណបក្សនរោត្តម រណប្ញទិ្ធ នឹង​ត្រូវបិទ​បញ្ចប់​នៅថ្ងៃចន្ទនេះ ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​ដែលកំពុងមានវត្តមាននៅទីស្នាក់ការគណបក្ស​នរោត្តមរណប្ញទិ្ធ នោះ បានបញ្ជាក់​ឲ្យដឹងដែរថា នៅថ្ងៃទី២៤ សីហា ២០១២ ខាងមុខនេះ គណ​បក្សនរោត្តម រណប្ញទិ្ធ នឹងបើកធ្វើ​សមាជ​មួយ​ដើម្បីផ្លាស់ប្តូរ​ឈ្មោះ​គណបក្សនរោត្តមរណប្ញទិ្ធ ទៅជាឈ្មោះគណបក្សជាតិនិយមវិញ  ៕