ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ វេលាម៉ោង៩និង១០នាទី នៅសាលាស្រុកពញាឮ ខេត្តកណ្តាល ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្ត ដឹកនាំដោយលោកហេ កាន់ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកជាវ តាយ លោកវេជ្ជបណ្ឌិតប្រាក់ ផន លោកមាស សឿន សមាជិកគណៈកម្មាធិការសាខា លោកជំទាវអុល ណារ៉ាន់ ជឹមសុខខុន លោកជំទាវ ទី ម៉ារ៉ា អ៊ុកប្រាថ្នា លោកជំទាវ តឹក សុខហេង លោកជំទាវប្រាក់ សុគន្ធា លោកស្រី គង់ សារីយ៉ា នាយិកាសាខា លោក លោកស្រីជាសមាជិក សមាជិកាទ្រទ្រង់ និងមន្ត្រីក្រុមប្រតិបត្តិសាខា បាននាំយកជំនួយសង្គ្រោះទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះរលំផ្ទះចំនួន៤៧គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ។
បន្ទាប់ពីមតិស្វាគមន៍ និងសេចក្តីរាយការណ៍សង្ខេបរបស់លោកតុង ស៊ីវមី ស្តីពីគ្រោះមហន្តរាយខ្យល់ព្យុះរួចមក លោកហេ កាន់ ប្រធានគណៈកម្មាធិការសាខាបានមានប្រសាសន៍សំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំសាខាទាំងអស់ជូនចំពោះគ្រួសាររងគ្រោះដែលកំពុងជួបនូវការលំបាកខ្វះទីជម្រក សម្ភារប្រើប្រាស់ និងស្បៀងអាហារសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។ លោកបានលើកឡើងថា អំណោយដែលសាខាបាននាំមកចែកជូននាឱកាសនេះមានចំនួនតិចតួចស្តួចស្តើងមិនសមទៅនឹងទំហំនៃការខូចខាតក៏ពិតមែន ប៉ុន្តែជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្ត ។ អំណោយដែលសាខាបាននាំមកជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះនាឱកាសនេះ គឺបានមកពីការរួមចំណែករបស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ក្នុងនោះក៏មានព្រះសង្ឃផងដែរ ។
ជំនួយសង្គ្រោះសម្រាប់គ្រួសារនីមួយៗមាន អង្ករ២៥គីឡូក្រាម មី១កេសតូច សម្ភារ គ្រឿង ឧបភោគបរិភោគចំនួន៦មុខ និងថវិកា៨ម៉ឺនរៀល ដោយឡែក៨គ្រួសារដែលទទួលរងការខូចខាតខ្លាំងទទួលបានថវិកាចំនួន១៨ម៉ឺន៥ពាន់រៀល ។ ថវិកាខាងលើគឺបានមកពីការរួមចំណែករបស់សប្បុរសជនដូចមានរាយនាមខាងក្រោម៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ថវិកា២លាន៣សែន៥ម៉ឺនរៀល លោកជំទាវគឹង ចាន់ឌី គន់ គីម ថវិកា៤៧ម៉ឺនរៀល,0 លោកជំទាវអៀង វុឌ្ឍី ឈុនស៊ីរុន ថវិកា២០ម៉ឺនរៀល, លោកឧកញ៉ាថៃ សេងឡុង ថវិកា២៣ម៉ឺន៥ពាន់រៀល ឯកឧត្តមជាវ តាយ ថវិកា២០ម៉ឺនរៀល, លោកជំទាវអុល ណារ៉ាន់ ជឹម សុខខុន ថវិកា១០ម៉ឺនរៀល, លោកមាស សឿន និងលោកស្រី ថវិកា២៣ម៉ឺន៥ពាន់រៀល, លោកជំទាវទី ម៉ារ៉ា អ៊ុកប្រាថ្នា ថវិកា១០ម៉ឺនរៀល, លោកជំទាវតឹក សុខហេង ថវិកា១០ម៉ឺនរៀល, លោកជំទាវប្រាក់ សុគន្ធា ថវិកា១០ម៉ឺនរៀល, លោកស្រីយិន សាយ កានកឿន ថវិកា៨ម៉ឺនរៀល, លោកស្រីកិច អៃដាគន្ធារី ថវិកា៨ម៉ឺនរៀល, លោកស្រី សុខ សុវណ្ណារី ថវិកា៨ម៉ឺនរៀល, លោកជំទាវ វដ្តី សមសាគុណ ថវិកា៨ម៉ឺនរៀល, លោកតុង ស៊ីវមី ថវិកា១០ម៉ឺនរៀល, លោកស្រីអេលីហ្សាប៊េត ថវិកា៤ម៉ឺនរៀល, កញ្ញាជា សុចិន្តាសុឡង់ ថវិកា៤ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ