ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​បសុ​ពេទ្យ​​ចុះ​ចាក់​វ៉ាក់​សាំង​ សាទឹក គោ​ក្របី​៦៩០​​ក្បាល ​នៅ​ឃុំ​ហាន់​ជ័យ

13 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ឆ្លើយ​តប​តាម​ការណែ​នាំ​​របស់​លោក​ហ៊ុន ណេង អភិ​បាល​​ខេត្ត​ក្នុង​វិធាន​ការ​ការពារ​សត្វ​ពាហនៈ​​ដើម្បី​កុំ​ឱ្យ​ឆ្លង​ជំងឺ​ផ្សេងៗ​នោះ ​មន្ត្រី​ជំនាញរបស់​មន្ទីរកសិ​កម្ម​ខេត្ត​សហ​ការ​​ជា​មួយ​នឹង​​អាជ្ញា​ធរ​មូល​ដ្ឋាន​នៅ​​ព្រឹក​ថ្ងៃទី​១១ សីហា ​២០១២ ​ចុះ​ចាក់​ថ្នាំ​វ៉ាក់​សាំង​សា​ទឹក​គោ​ក្របី​ជូន​ដល់​ប្រជា​ពល​រដ្ឋ​ចំនួន​​៤​ភូមិ ក្នុង​ឃុំ​ហាន់​ជ័យ ​ស្រុក​កំពង់​​សៀម បាន​ចំនួន​៦៩០​ក្បាលនៅ​ក្នុង​បរិវេណ​​មណ្ឌល​សុខ​ភាព​ហាន់​ជ័យ។

តាម​លោក​គាំ ធឿន មេ​​ឃុំ​ហាន់​ជ័យ មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ទឹក​ទន្លេ​មេគង្គ​កំពុង​តែ​​ជន់​ឡើង​ជា​បណ្តើរៗ​​ប្រៀប​​ច្រាំង​ទន្លេ បាន​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​​ដែល​មាន​លំនៅ​ឋាន​​តាម​ដង​​ទន្លេ​មេគង្គ​​កំពុង​តែ​​ជួប​នូវ​ការ​លំបាក​ដោយ​​​គោ​ក្របី​ជា​កម្លាំង​​អូស​ទាញ​នង្គ័ល ក្នុង​ការបង្ក​បង្កើន​ផល​ស្រែ​ចម្ការ​ដ៏​មាន​​សារ​សំខាន់​​​ជួប​នឹង​កង្វះ​​ស្មៅ និង​អាច​ប្រឈម​នឹង​​ជំងឺ​ឆ្លង​ផ្សេងៗ ។

​លោក​នង ម៉េង​ហ៊ាង ​ប្រធាន​ការិយា​ល័យ​​ផលិត​កម្ម និង​​បសុ​ពេទ្យ​​ខេត្ត​បាន​ឱ្យ​ដឹ​ង​ដែរថា ​សម្រាប់​គោល​ដៅ​​ត្រូវចុះ​ចាក់​ថ្នាំ​វ៉ាក់​សាំង​សាទឹក ​គោក្របី​ខាងលើ​ត្រូវបាន​​ធ្វើឡើង​​នៅភូមិ​ចំនួន​៤ ក្នុងឃុំហាន់​ជ័យ ​​ដូច​ជា ​ភូមិ​មាន់​ហើរ ចំនួន​១៥០​ក្បាល ភូមិ​ល្វា​ទេ ចំនួន​១៧០​ក្បាល ភូម​ិ​ក្រូច​សើច​ចំនួន​១១០​ក្បាល ភូមិ​ហាន់​ជ័យ​ចំនួន​២៦០​ក្បាល ​​សរុប​​ចំនួន​៦៩០​ក្បាល​ ។ ​សកម្ម​​ភាព​នេះ​ត្រូវ​បាន​ធ្វើ​​ឡើង​តាម​ការ​ណែនាំ​ពី​អាជ្ញា​ធរ​​ខេត្ត​ នាយក​​ដ្ឋាន​ផលិត​កម្ម និង​បសុ​ព្យាបាល​ក៏​ដូចជា​លោក​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួងកសិ​កម្មត្រូវ​​យក​ចិត្តទុកដាក់​​ចុះ​ចាក់​វ៉ាក់​សាំង​​គោ​ក្របី​ជូន​ប្រជា​ពល​រដ្ឋ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕