ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​សាខា​កាំកុង​ត្រូល​ផែ​ស្ងួត​​ចុង​ទី​ភ្នំពេញ ​ចុះត្រួត​ពិនិត្យ​ណែម​សាច់​ត្រី​នៅ​ផ្សារ​ដើម​គ

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ថ្ងៃទី​១០ សីហា ២០១២ ​មន្ត្រី​កាំកុង​ត្រូល​​ផែ​ស្ងួត​ចុង​ទីភ្នំពេញ ​សហ​ការ​ជា​មួយ​គណៈ​កម្ម​ការ​ផ្សារ​បាន​ចុះ​ត្រួត​ពិនិត្យ និង​ធ្វើ​តេស្ត​​បឋម​ទៅ​លើ​ណែម​សាច់​ត្រី​នៅ​ផ្សារ​ដើម​គ ក្នុងខណ្ឌ​ទួល​គោក ។

​លោក​គង់ វុទ្ធី ​អនុ​ប្រធាន​សាខា​កាំកុង​ត្រូល​​ឱ្យ​ដឹង​ថា មន្ត្រី​កាំកុង​ត្រូល​បាន​ចុះ​ត្រួត​ពិនិត្យ​​ និងធ្វើ​តេស្ត​​​បឋម​​ឡើង​វិញ​​ទៅ​លើ​ណែម​សាច់​ត្រី​​ដែល​កំពុង​ដាក់​លក់​នៅ​​តាម​តូប​ចំនួន​៤​​នៅ​ផ្សារ​ដើម​គ ​ជា​លទ្ធ​ផល​ពុំ​ឃើញ​​មាន​ការ​ប្រើ​ប្រាស់​សារ​ធាតុ​គីមី​ហាម​ឃាត់​ដូច​មុន​ឡើយ។ ​បើ​យោង​​តាម​​របាយការណ៍​​វិភាគ​ពី​មន្ទីរ​ពិសោធ​របស់​​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​​ក្នុង​ខែ​សីហា​នេះ​បង្ហាញ​ឱ្យឃើញ​​ថា ណែម​សាច់​ត្រី​សរុប​ចំនួន​១៣​គំរូ មាន​តែ​១​គំរូ​ប៉ុណ្ណោះ ​មាន​សារ​ធាតុ​គីមី​ហាម​ឃាត់ ។ ​ប៉ុន្តែតាម​​របាយ​ការណ៍​​វិភាគ​ពី​មន្ទីរ​ពិសោធ​​​​កាល​ពី​ខែ​មិថុនា ២០១២ ​បង្ហាញ​ឱ្យ​​ដឹង​ថា ណែម​​សាច់​ត្រី​​សរុប​ចំនួន​២៣​គំរូ មាន​២០​គំរូ​​​មាន​សារ​ធាតុ​គីមី​បូរ៉ាក់ ​ហើយ​មាន​តែ​៣​គំរូ​ប៉ុណ្ណោះ​គ្មាន​សារ​ធាតុ​គីមី ។

​លោក​អនុ​ប្រធាន​សាខា​បាន​បញ្ជាក់​ថា ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា អាជីវ​ករ អ្នក​ផលិត បាន​​កែ​លំអ​​ផលិត​ផល​របស់​ខ្លួន និង​បាន​យល់​ដឹង​​អំពី​ផល​​ប៉ះ​ពាល់​នៃ​កា​រ​ប្រើ​ប្រាស់​​សារ​ធាតុ​គីមី ក៏​ប៉ុន្តែ​មន្ត្រី​​អគ្គ​នាយក​ដ្ឋាន​កាំកុង​ត្រូល​នៅតែ​​​បន្ត​ចុះ​ត្រួត​ពិនិត្យ និង​តាម​ដាន​ជា​ប្រចាំ​ទៅ​លើ​​ផលិត​ផល​នេះ និង​ផលិត​ផល​មួយ​ចំនួន​ទៀត​ដែល​​សង្ស័យថា មាន​​​ហានិភ័យ​ខ្ពស់​ប៉ះ​ពាល់​ដល់​សុខ​ភាព​​អ្នក​ប្រើ​ប្រាស់ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕