ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ថ្នាក់​​ចរាចរណ៍​​9ករណី​​ផ្សេង​គ្នា​​​របួស​ធ្ងន់​​​​10នាក់​​និង​ស្រាល​5នាក់​

13 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​​ ៖ គ្រោះថ្នាក់​ចរាចរណ៍៩​កន្លែង​ផ្សេង​គ្នា ក្នុង​រយៈ​ពេល​​​​៤​ថ្ងៃ​​ចាប់​ពី​ថ្ងៃទី​​​៧​ សីហា ​ដល់​ថ្ងៃទី​​១០ សីហា ​​បណ្តាល​ឱ្យ​មនុស្ស​​ប្រុស​ស្រី​​​គ្រោះ​ថ្នាក់​​ធ្ងន់​ស្រាល​​​១៥​នាក់​ ដែល​ហេតុ​ការណ៍​​​​​កើត​​​ឡើង​ភាគ​ច្រើន​បណ្តាលមក​ពី​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង ​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាំង​៩ករណី​នេះ​កើត​ឡើង​ ៖

កាល​ពី​​វេលាម៉ោង​១២ថ្ងៃត្រង់​ថ្ងៃទី​​៧ សីហា​ មាន​​២លើក​​ ១-ឈ្មោះ សុខ​ ឆេន ភេទប្រុស​ អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​​​ភូមិ​ថ្លុក​​​​ព្រីង​​ ឃុំ​ដូង​​​ ស្រុក​រមាស​ហែក​ រង​របួស​​​បែក​​មុខ​ និង​ក្បាល​សន្លប់​​ដោយ​សារ​តែ​ស្រវឹង​ស្រា​​​ជិះម៉ូតូ​ដួល​ ២-​ឈ្មោះ គង់​ អីុម​ ភេទ​ប្រុស​​ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​នរា​ទេន​ ឃុំ​ឈើ​ទាល​ ស្រុក​ស្វាយ​ជ្រំ​​ ត្រូវ​រថយន្ត​បើក​កៀរ​ម៉ូតូ​នៅ​ខាង​កើត​ផ្សារ​កអណ្តើក​ ខេត្ត​ព្រៃវែង​ បណ្តាលឱ្យ​រង​របួស​​​ក្បាល​ពី​ក្រោយ​​ ផ្ទៃមុខ​ ចិញ្ចើម​ នៅ​ម៉ោង​​៦ព្រឹក​។

ថ្ងៃទី​​​៨ សីហា ​​មាន​៣លើក​ ១-​​ឈ្មោះ រិទ្ធី​ ភេទប្រុស​ អាយុ​២០​ឆ្នាំ​​ នៅភូមិ​​ស្វាយ​រៀង​​ សង្កាត់​​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ គ្រោះ​ថ្នាក់​​​នៅ​វេលាម៉ោង​១១និង​៣០​នាទី​ព្រឹក​​រវាងម៉ូតូ​និង​ម៉ូតូ​ រង​របួស​​​បែក​ផ្ទៃ​មុខ​ បាក់​ស្មា​​​ខាង​ស្តាំ​ រីឯភាគី​ម្ខាង​ទៀត​​​របួស​ស្រាល​​​​បើក​ម៉ូតូ​​​គេច​ខ្លួនបាត់​ ទី​២-ឈ្មោះ​ ទិត្យ​ ពន្ធ​រាយ​ ភេទ​ប្រុស​ អាយុ​​​៤០​ឆ្នាំ ​នៅ​ភូមិ​ចុង​​ព្រែក​​​​ សង្កាត់​ស្វាយ​រៀង​​​ ជិះ​ម៉ូតូ​​​ដាច់​ច្រវាក់​​​រមូរ​​ជាប់​ដុំ​ម៉ូតូ​​​ដួល​បោក​​បែកក្បាល​​​បែក​មុខ​មាត់​​ របួស​​​ស្មា ទាំង​សង​ខាង​​​​​សន្លប់​នៅ​នឹង​កន្លែង​​​ ​៣-​​ឈ្មោះ ប៉ិច ស្រី​យ៉ា ភេទ​​ប្រុស អាយុ​​​២៨​ឆ្នាំ ​នៅ​ភូមិ​បាយ៉ាប​ ឃុំ​បាសាក់​ ស្រុក​ស្វាយ​ជ្រំ ​គ្រោះ​ថ្នាក់​​​នៅម៉ោង​​៤​រសៀល ​ដោយ​សារ​ស្រវឹង​បុក​ម៉ូតូ​និង​​​​ម៉ូតូ​ដួល​​​​​បែក​ក្បាល​​ពីក្រោយ​​បែក​ចិញ្ចើម​​​​រលាត់​ដៃជើង​​សន្លប់​​ស្តូក​ រីឯ​ភាគី​ម្ខាង​ទៀត​រង​របួស​ស្រាល ។

ថ្ងៃទី​៩ សីហា កាល​ពី​វេលាម៉ោង​​​៧​យប់​​ ជន​រងគ្រោះ​​​ឈ្មោះ ចាន់​ រឿន ​អាយុ​៥០​ឆ្នាំ​ នៅភូមិ​កណ្តាល​​ ឃុំ​ក្រួស​ ស្រុក​ស្វាយ​ជ្រំ​ ជិះ​ម៉ូតូ​​ធ្លាក់​​ជង្ហុកបណ្តាលឱ្យ​​​​ដួល​ម៉ូតូ​​​បោក​ក្បាល​​​​ទៅលើ​ថ្នល់​​បែក​ចិញ្ចើម​ បែក​ផ្ទៃមុខ​ របួស​​​ស្មា និង​រលាត់​ដៃជើង​ សន្លប់​​ឈឹង​ ។ ថ្ងៃទី​១០ សីហា មាន​៣ករណី ១-នៅវេលា​ម៉ោង​​៦ព្រឹក​​ រវាង​ម៉ូតូ​និង​​​​​ម៉ូតូ​​​ជន​រងគ្រោះ​ឈ្មោះ ឡាយ​ ពិសី ​ភេទ​ស្រី​ អាយុ​​១៨​ឆ្នាំ ជាសិស្ស​ថ្នាក់​ទី​១១ នៃវិទ្យាល័យ​ស្វាយ​រៀង​​ រងរបួស​​មុខ​​ រលាត់​ជង្គង់​​សង​ខាង​ ​​ដាច់​មេ​ជើង​ស្តាំ និង​ដាច់​ម្រាម​ជើង​ស្តាំ​៣​ម្រាម​​​​ពាក់​កណ្តាល រលាត់​ខ្លួន​ប្រាណ​ សន្លប់​​​នៅនឹង​កន្លែង​​​ រីឯ​​ភាគី​​​២នាក់​ទៀត​​​របួស​ស្រាល ​២-​​កើត​ឡើង​វេលាម៉ោង​​​៦ល្ងាច​​ ដោយសារ​ស្រវឹង​ស្រា​​​ជិះ​ម៉ូតូ​បុក​​​ឆ្កែ​ដួល​បោក​ក្បាល​​​សន្លប់​​​ ជន​រងគ្រោះ​​ឈ្មោះ ឃួន​ ធា ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ នៅភូមិ​​ស្វាយ​រៀង​​​​ សង្កាត់​​​ស្វាយ​រៀង​ របួស​ស្មា​ទាំង​​សង​ខាងគ្រេច​.ក​សន្លប់​​នៅនឹង​កន្លែង​​ ​៣-​ឈ្មោះ ពៅ​ ភា ភេទ​ប្រុស​ ​អាយុ​៣៧​ឆ្នាំ ​នៅភូមិស្វាយ​ធំ ឃុំ​​​​ស្វាយ​ធំ ស្រុក​ស្វាយ​ជ្រំ គ្រោះ​ថ្នាក់​នៅ​វេលា​ម៉ោង​​​១១យប់​​​ ដោយស្រវឹង​​ស្រាជិះម៉ូតូ​​​ដួល​បោក​ក្បាល​​​ទៅ​លើ​ថ្នល់​​​​​បែក​ចិញ្ចើម​​ បែកមាត់​​បាក់​ធ្មេញ​​​មុខ​រលាត់​ដៃជើង​​​សន្លប់​នៅនឹង​កន្លែង​​ត្រូវ​ក្រុមគ្រួសារ​​​បញ្ជូន​​មក​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ។

សង្កេត​ឃើញ​ថា គ្រោះ​ថ្នាក់​​​​ចរាចរណ៍​ទាំង​៩លើក​​​ គឺអត់​ពាក់​មួក​សុវត្ថិភាព​៨លើក​ ហើយ​១លើក​មាន​​ពាក់​មួក​សុវត្ថិភាព​ បើក​បរ​ក្នុង​ស្ថាន​ភាព​ស្រវឹង​​​៥ករណី បើ​គិត​ពីថ្ងៃ​ទី​៦ សីហា ផង​ស្លាប់​ម្នាក់​របួស​ធ្ងន់​​១០នាក់​​ ស្រាល​​៥នាក់​ដែល​​​ករណី​នេះ​គួរ​ឱ្យព្រួយ​បារម្មណ៍​យ៉ាង​ខ្លាំង​៕