សារព័ត៌មានបរទេស បានផ្សាយថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅលើពិភពលោក ហ្គូហ្គល(Google) គឺជាក្រុមហ៊ុនទទួលខុសត្រូវលើសុវត្ថិភាពសង្គមយ៉ាងដិតដល់ទាំងផ្នែកម្ហូបអាហារ ការហាត់ប្រាណ រួមទាំងការថែទាំរថយន្ត ប៉ុន្តែរបាយការណ៍ចុងក្រោយពីទស្សនាវដ្តី ហ្វប់ (forbes) ឱ្យដឹងថា បុគ្គលិកក្រុមហ៊ុនផ្សេងៗនឹងតូចចិត្ត ព្រោះក្រុមហ៊ុនហ្គូហ្គល នឹងចំណាយប្រាក់ប្រហែលពាក់កណ្តាលនៃប្រាក់បៀវត្សដល់គូអាពាហ៍ពិពាហ៍ជាបុគ្គលិកក្រុមហ៊ុនក្នុងរយៈពេល១០ឆ្នាំ ប្រសិនបើគេទទួលមរណភាព ។
បច្ចុប្បន្នក្រុមហ៊ុន Google មានបុគ្គលិកក្នុងផ្នែកផ្សេងៗចំនួន៣៤.០០០នាក់ ។ ប្រភពព័ត៌មានម៉ាសអេបល (Mashable) បញ្ជាក់ថា ក្រៅពីប្រាក់បៀវត្សប្រហែលពាក់កណ្តាលក្នុងរយៈពេល១០ឆ្នាំ ក្រុមហ៊ុនហ្គូហ្គលថែមទាំងផ្តល់ប្រាក់ចិញ្ចឹមកូនបន្ថែមទៀត ចំនួន១.០០០ដុល្លារក្នុងមួយខែ រហូតដល់មានអាយុ១៩ឆ្នាំ ៕
ចែករំលែកព័តមាននេះ