សារព័ត៌មានបរទេស បានផ្សាយពីសកម្មភាពរបស់កូនភ្លោះស្យាមដែលធ្លាប់បង្កើតភាពល្បីសុសសាយ កាលពីជាង១០ឆ្នាំមុន គឺនាងអាប៊ីគេល ហេនសេល និងនាងប្រ៊ីតតានី ជាកូនភ្លោះស្យាមមានខ្លួនប្រាណជាប់គ្នា ។គ្រូពេទ្យក្នុងរដ្ឋមីនីសូតា បានថ្លែងថា ពួកនាងនឹងមានអាយុរស់បានត្រឹមតែពី ២ទៅ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែពួកនាងបែរជាមានអាយុដល់ទៅ២២ឆ្នាំ និងបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ បេថេល ក្នុងរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ។
កូនភ្លោះមួយគូនេះ ត្រូវគេស្គាល់ទូទាំងពិភពលោក កាលពី១៦ឆ្នាំ មុន ក្រោយពីបានទួលការអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីអូប្រាវិនហ្រ្វ៊ីសូ ។ ពួកនាងបានទទួលសំណើឱ្យចូលរួមក្នុងកម្មវិធីរៀលលីទីសូ ឬកម្មវិធីវត្ថុពិត នៃស្ថានីយទូរទស្សន៍ TLC ដែលកំណត់ចេញផ្សាយនៅថ្ងៃទី២៨ សីហា ។
កូនភ្លោះនេះ មានខ្លួនប្រាណជាប់គ្នា តាំងពីដើមទ្រូង រហូតដល់ក្រោម ខណៈពេលនាងអាប៊ីគេលមានប្រព័ន្ធចលនាក្នុងរាងកាយនៅផ្នែកខាងស្តាំ និងនាងប្រ៊ីតតានី គ្រប់គ្រងចលនាក្នុងរាងកាយផ្នែកខាងឆ្វេង មានបេះដូងម្នាក់មួយ និងអវយវៈផ្សេងៗក្នុងរាងកាយរួមគ្នា ៕





ចែករំលែកព័តមាននេះ