ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ភ្នក់​ភ្លើង​​ផ្ទុះ​គ្រាប់​​លាន់កក្រើក​​របួស​ធ្ងន់​-ស្រាល​៤​នាក់​

13 ឆ្នាំ មុន

ខេត្ត​​ក្រចេះ ៖ ​គ្រាប់​កាំភ្លើង​​សេស​សល់​​តាំង​ពី​សម័យ​​សង្គ្រាម​១​គ្រាប់​បាន​​ផ្ទុះ​លាន់​​ឮ​យ៉ាង​កក្រើក​ចេញពីភ្នក់​​ភ្លើង​មួយ​កន្លែង​​ត្រង់​ចំណុច​វាល​ចម្ការដំឡូង​មី កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​​១២ សីហា ​២០១២ ស្ថិត​​ក្នុងភូមិ​កាបី ឃុំ​២​ធ្នូ ​ស្រុក​ស្នួល ខេត្ត​ក្រចេះ បណ្តាលឱ្យ​អ្នក​ចម្ការ​៤​នាក់​រង​របួស​ធ្ងន់ និង​ស្រាល​​ត្រូវ​បាន​​សាច់​ញាតិ​​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជា​បន្ទាន់ ។

ប្រភពពី​បុរស​ឈ្មោះ​នាង វន់ អាយុ​៤២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​​ភូមិ​ស្លែង​ ឃុំ​ជី​គរ​ ស្រុក​ត្បូង​ឃ្មុំ ប្រាប់​ឱ្យ​ដឹងថា ​អ្នក​រង​របួស​ទាំង​៤​នាក់ នោះ​​​មាន ១-ឈ្មោះ​វន់ វ៉ាន់​ណិត ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ​ជា​កូន ២-ឈ្មោះ​​ស្រី សុភ័ក្រ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​​៣-ឈ្មោះ​​កន ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​៤-ឈ្មោះ​រី ភេទ​ប្រុស អាយុ​ប្រហែល​៤២​ឆ្នាំ រស់​នៅ​ស្រុក​​ត្បូង​ឃ្មុំ ។

​ប្រភព​ប្រាប់​បន្ត​ថា រូប​គាត់​​បាន​ចាក​​ចេញ​ពី​ស្រុក​កំណើត​​​ទៅ​​​ធ្វើ​ចម្ការ​​នៅ​ស្រុក​ស្នួល​​ ​រយៈ​ពេល​​៤​​ឆ្នាំ​មក​ហើយ។​ ជាក់​ស្តែង​​នា​រសៀល​​ថ្ងៃ​ខាងលើ​កូន​ប្រុស​​រួម​នឹង​​មនុស្ស​៣​នាក់​ទៀត​​បាន​​នាំ​គ្នា​ជម្រះ​ស្មៅ​ចម្ការ ហើយ​ប្រមូល​យកមក​ដុត​នៅ​ត្រង់​គល់​​ឈើ​​ស្រឡៅ​​ ស្រាប់តែ​​គ្រាប់​កាំភ្លើង​​១​គ្រាប់​កប់ក្នុង​​ដី​ ពេល​ត្រូវ​កម្តៅ​​​ភ្លើង​បាន​ផ្ទុះ​​លាន់​​កក្រើក​ជា​ហេតុ​ធ្វើ​ឱ្យ​​រង​របួស​ធ្ងន់​-ស្រាល​បែប​នេះ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕