ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ទី​​​1​កូរ៉េ​​​ខាង​ជើ​ង​​ប្រើ​​​​​កាបូប​​​​​យួរ​​​តម្លៃ​ខ្ពស់​​​ ខណៈ​​ប្រជា​ជន​​​​អត់​ឃ្លាន

13 ឆ្នាំ មុន

​សារ​​​​ព័ត៌​មាន​​ដេលីមេល របស់​​​អង់​គ្លេស​​​ផ្សាយ​ថា ​ស្ត្រី​​​ទី​​១​​របស់​កូរ៉េ​​ខាង​ជើង​​ ប្រើ​​កាបូប​​​ម៉ាក គ្រី​​ស្ទៀន​​ ឌីអ៊័រ មាន​តម្លៃ​​​​ខ្ពស់​​​​ ផ្ទុយ​​គ្នា​នឹង​​​ប្រជា​ជន​​​​ដែល​មាន​ជីវ​ភាព​​​ក្រី​ក្រ​ ។ ​​​​រូប​ភាព​​​ដែល​បង្ហាញ​​​នេះ​ ​ថត​​បាន​​​ខណៈ​​ពេល​លោក​​ស្រី​​​​ រីសូល​ ជូ​ ភរិយា​​​របស់​លោក​​ គីម ជុង​អ៊ុន ​អង្គុយ​​​ក្បែរ​​​​​ស្វា​មី​​ជា​មេ​ដឹក​​នាំ​​​កូរ៉េ​ខាង​​ជើង​ ទស្សនា​​ការ​សម្តែង​​​របស់​កង​​ទ័ព​​​ក្នុង​​​​អង្គ​ភាព​​​មួយ​​​នៅ​ក្នុង​​​ប្រទេស​ ។​ ​

លោក​​ស្រី រីសូល​ ជូ ​ស្ថិត​ក្នុង​​​ឈុត​​ពណ៌​ស អាវ​​​​​​​​ខ្មៅ​នៅ​ផ្នែក​ខាង​ក្រៅ​​ និង​ដាក់​​កាបូប​​​​នៅក្បែរ​​ខ្លួន​​ ។​កាបូ​ប​ដ៏​​ស្រស់​ស្អាត​នោះ​​​ មាន​​​លក់​នៅ​​ក្រុង​សេ​អ៊ូល​​​​​ ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ក្នុង​តម្លៃ​​​១,៨​លាន​វ៉ុន ​ឬ​​១.៥៩៤​ដុល្លារ​​ ​​។ ​តម្លៃ​​​​នេះ​ស្មើ​នឹង​​​ចំណូល​​​មធ្យម​ក្នុង​មួយ​ឆ្នាំ​​​​​​​របស់​ប្រជា​​ជន​នៅ​កូរ៉េ​​ខាង​ជើង​ ។

​រូ​បភា​ព​​​ទាក់​ទង​​​នឹង​កាបូប​​​យួរ​តម្លៃ​​​ខ្ពស់​របស់​​​លោក​ស្រី​​ រី​សូល​ ជូ​ ​ត្រូវ​បាន​ចុះ​​​ផ្សាយ​​​ ខណៈ​ពេល​​ប្រជា​ជន​​​ជា​ច្រើន​​ក្នុង​​​​ចំណោម​ជាង​​​២៤​លាន​នាក់​​ ​​ជួប​​​​គ្រោះ​​​អត់​ឃ្លាន​ ចាប់​តាំង​​ពី​មាន​គ្រោះ​​​រាំង​ស្ងួត​​ កាល​ពី​​​​​ពាក់​កណ្តាល​ទសវត្ស​​​ទី​៩០ ​មក​ ។ ​អង្គ​ការ​​​​សហ​ប្រជា​ជាតិ​​​ព្យា​ករ​​​ថា ក្នុង​ឆ្នាំ​នេះ​​​​មាន​​ប្រជា​ជន​កូរ៉េខាង​ជើង​​​​ត្រូវ​ការ​​ជំនួយ​​​សង្គ្រោះ​​​ផ្នែក​ម្ហូប​អាហារ​​​ប្រហែល​​​៣លាន​នាក់​ ៕