ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​​2គ្រឿង​​បើក​​ទាក់ដៃ​ចង្កូត​​គ្នា​​ដួល​ចូល​​ក្រោម​កង់​​ហ៊ីណូ​ដឹក​ដី​កិនស្លាប់​ម្នាក់​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ស្ត្រីម្នាក់​បាន​ស្លាប់​​​ភ្លាមៗ​​ ឯ​ពីរនាក់​ទៀត​​​រង​របួស​​ធ្ងន់​និង​​ស្រាល​​ ខណៈ​​ពេល​ពួក​គេ​កំពុង​​​ជិះ​ម៉ូតូ​​​ មួយគ្រឿង ឌុប​គ្នា​​​​​ ហើយ​បានទាក់​​ដៃ​ចង្កូត​​​ជាមួយ​ម៉ូតូ​​១គ្រឿង ​​ទៀត​​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ​បណ្តាល​​​​ដួល​​​ខ្ទាត​ចូល​​ក្រោម​កង់​រថយន្ត​​​ហ៊ីណូដឹក​ដី​ មួយគ្រឿង​​កិន​​​​ស្លាប់​​​និង​របួស​​​ ។​​ 

ឧប្បត្តិ​ហេតុ​​​គ្រោះ​ថ្នាក់​​ចរាចរណ៍​នោះ​បាន​កើត​ឡើង​​​កាលពី​វេលាម៉ោង​​​៧​និង​​​​៤៥នាទី​ព្រឹក​​ថ្ងៃទី​​១២ សីហា ​​លើកំណាត់​ផ្លូវ​​​ជាតិ​លេខ​៤ ​ត្រង់​ចំណុច​​​ភូមិ​អង្គ​​កែវ  សង្កាត់​​​ចោម​ចៅ ខណ្ឌ​​​ពោធិ៍សៃនជ័យ ​​​។ ​ជន​រងគ្រោះ​​​​ដែល​​ត្រូវ​រថយន្ត​​​ដឹក​ដី​​កិន​ស្លាប់​​​នោះ​ឈ្មោះ ​សុវ៉ាត់ ​​អាយុ​១៦​ឆ្នាំ ​​ជា​កម្មការិនី​រោង​ចក្រ​​​កាត់​ដេរ ​​​មានទីលំនៅ​​ភូមិ​ត្បូង ​​​​ក្រពើ​​​ ឃុំ​កកោះ​​ ស្រុក​​សន្ទុក ខេត្ត​កំពង់ធំ ។ ស្នាក់​នៅ​ផ្ទះ​ជួល​​ភូមិ​វាល​​ សងា្កត់​​​​កន្ទោក​​ ​ខណ្ឌ​ពោធិ៍​សែនជ័យ​  ​។​

ចំណែកស្ត្រី​​ម្នាក់​ទៀត ​​រង​របួស​​​ស្រាល​ឈ្មោះ​ ​ធី និត អាយុ​​ជិត​២០ឆ្នាំ ​​​ស្នាក់​នៅ​​ជាមួយ​គ្នា ​​ហើយ​ពួក​គេ​​​បាន​​ជិះ​ម៉ូតូ​ឌុប​​​​មួយ​គ្រឿង​ម៉ាក​សេ​​១២៥ ​ពណ៌ខ្មៅ ​​​បើក​បរ​ដោយ​​បុរស​ឈ្មោះ ​​យាក ​ចៀន ​អាយុ​​៤០ឆ្នាំ ​មានទី​លំនៅ​​​ភូមិ​វាល​​​ សង្កាត់​កន្ទោក ​របួស​ធ្ងន់​។​​ ​រីឯ​រថយន្ត​​​​ដឹក​ដី​ដែល​បើក​​​កិន​មនុស្ស​​ស្លាប់នោះ​​​ម៉ាក​ហ៊ីណូ​​​ ពណ៌ខៀវ ​​​​បើក​បរ​ដោយ​បុរស​​​​ឈ្មោះ​ ខាត់​ ពន្លក​ ​អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​​​​ភូមិ​ ​ស្លែង​​​គង់ ឃុំ​​ដើម​ឫស្សី​ ស្រុក​​កណ្តាល​ស្ទឹង ​ខេត្ត​កណ្តាល​ ​ត្រូវ​​ប៉ូលិស​​​​ប៉ុស្តិ៍​​ចោម​ចៅ​ឃាត់​ខ្លួន​​​​បាន​ប្រគល់​​​​ឱ្យ​ប៉ូលិស​​​​ចរាចរ​​ខណ្ឌ​ពោធិ៍សែន​ជ័យ ​​កសាង​សំណុំ​រឿង​តាម​​នីតិ​វិធី ​​​។

​តាម​​ប្រភព​​ព័ត៌​មាន​​ពីកន្លែង​កើត​ហេតុ​​​​​បាន​ឱ្យ​ដឹងថា ​​ម៉ូតូ​​ជនរង​គ្រោះ​​​ជិះ​គ្នា​​៣នាក់ ​​បើក​បរ​​ធ្វើ​ដំណើរ​​​​​លើ​​ផ្លូវជាតិ​លេខ​៤​ ​​​ពី​​លិច​ទៅ​កើត ​ពេល​ទៅ​ដល់​​​​ត្រង់​ចំណុច​​កើត​ហេតុ​ បាន​ប៉ះ​​ដៃ​ចង្កូត​​​ជាមួយ​​​​ម៉ូតូ​​មួយគ្រឿង​​​​ទៀត​ដែល​​​កំ​ពុង​បើក​បរ​​​​​ស្រ​ប​ទិសគ្នា​​​​ បណ្តាល​​​ឱ្យ​ដួល​​​ខ្ទាត​​​​​ចូល​ក្រោម​​​​កង់​រថយន្ត​​​​ដឹក​ដី​​​ដែល​កំពុង​​​បើក​ស្រប​ទិសគ្នាដែរ​​នោះ​​​ក៏​ត្រូវ​​កង់​រថយន្តកិនស្ត្រីស្លាប់​​​​រងគ្រោះមួយ​រំពេច ។​ ឯ​អ្នក​​បើក​​ម៉ូតូ​​​ឌុប​​រង​របួស​​​​​ធ្ងន់​ និង​ស្រី្ត​ម្នាក់​ទៀត​​​រង​របួស​ស្រាល​ ​ ចំណែក​ម៉ូតូ​១គ្រឿង​ទៀត​មិន​​បាន​ដួល​ទេ ​​​បាន​បើក​​​គេចខ្លួន​បាត់​ស្រមោល​​​ ។ ​​​ដោយ​ឡែក​​​​​រថយន្ត​ដឹក​ដី​​​​បាន​ព្យា​យាម​​​​​បើក​គេច​​​ដែរ ប៉ុន្តែ​​​​​រត់​បាន​​​ចម្ងាយ​​​ប្រមាណ​​​ជា​២គីឡូម៉ែត្រ​​​​ ​ក៏ត្រូវ​​​កម្លាំង​ប៉ូលិស​​ប៉ុស្តិ៍ចោម​ចៅ​​​​តាម​​ចាប់​​​​បាន ។​

ប្រភព​​បញ្ជាក់​ថា ​មុន​​ពេល​កើតហេតុ ​ស្ត្រី​រងគ្រោះ​​ជិះម៉ូតូ​​ឌុប​ចេញ​ពី​​​​ផ្ទះ​ជួល​​​​នៅ​ភូមិ​​​​វាល​ឆ្ពោះទៅ​​លេង​​​បង​ប្អូន​​​នៅផ្ទះ​​​ជួល​ភូមិ​​​​ជម្ពូ​វ័ន​​ ​ហើយ​​ក៏​ជួបគ្រោះ​ថ្នាក់​​បែបនេះតែ​ម្តង​​ ​​។ ​រថយន្ត​​​​និង​​​​ម៉ូតូ​ជន​រងគ្រោះ​​​ត្រូវ​​ប៉ូលិស​​​​យកទៅ​រក្សាទុក​​ រង់​ចាំ​​​​​ដោះ​ស្រាយ​​​​តាម​ផ្លូវ​ច្បាប់ ៕