កងម៉ារីនអាមេរិករាយការណ៍ថា នាវាពិឃាតបាញ់មីស៊ីលមួយគ្រឿងរបស់កងម៉ារីនអាមេរិកកាលពីយប់ថ្ងៃទី១១មក១២សីហាបានបុកជាមួយនាវាដឹកប្រេងជប៉ុនមួយគ្រឿងនៅជិតច្រកសមុទ្រអ័រមូស ក៏ប៉ុន្តែគ្រាន់តែរងការខូចខាតហើយពុំមានជនរងគ្រោះឡើយ ។កងងម៉ារីនអាមេរិកបញ្ជាក់ថា ការបុកគ្នារវាងនាវាពិឃាត USS PORTER និងនាវាដឹកប្រេងជប៉ុនដោតទង់ជាតិប៉ាណាម៉ាឈ្មោះ M/V OTOWASAN កើតមាននាវេលាម៉ោង១រំលងអធ្រាត្រម៉ោងក្នុងស្រុក ។
ក្រោយការបុកគ្នានាវាពិឃាតនោះនៅតែអាចបើកបរបានទោះជារងការខូចខាតក្តី ។ មូលហេតុនៃបុកគ្នានេះត្រូវជាកម្មវត្ថុនៃការស៊ើបអង្កេតមួួយ ។ នាវាចម្បាំងនោះរបស់អាមេរិកដាក់ពង្រាយនៅជិតច្រកសមុទ្រអ័រមូសក្នុងក្របខណ្ឌនៃបេសកកម្មថែរក្សាសន្តិសុខមួយ ៕


ចែករំលែកព័តមាននេះ