ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិ​ផរណា​​​របស់​ចិន​ធ្លាក់​ដល់​1,8%នៅ​ក្នុង​ខែកក្កដា

13 ឆ្នាំ មុន

តាម​ទិន្ន​ន័យ​ផ្លូវ​ការ​​មួយបាន​បង្ហាញ​ថា អតិ​ផរណា​ចិន​ជួប​នឹង​ការ​ធ្លាក់​​ចុះ​២​ឆ្នាំ​កន្លះ​ ។ បើ​តាម​ការិយាល័យ​ស្ថិតិជាតិ​បាន​បង្ហាញ​​ថា សន្ទស្សន៍​​ថ្លៃ​ទំនិញ​​ប្រើ​ប្រាស់​​ក្នុង​ប្រទេស​​កើន​១,៨​%​ កាល​ពី​​ខែ​មុន ហើយ​៤​ខែ​ដើម​ឆ្នាំ​ធ្លាក់​ចុះ​​ ។ នៅ​ក្នុង​​ឆ្នាំ​នេះ អាជ្ញា​ធរ​បាន​ចាត់​វិធាន​ការ​នានា​រួម​មាន​វិធាន​ការ​​ទម្លាក់​អត្រា​​ការ​ប្រាក់​​២​​ដង​ក៏​ដូច​ជា​បន្ធូរ​បន្ថយ​​តម្រូវ​ការ​​ថា​តើ​ទឹក​ប្រាក់​ប៉ុន្មាន​ដែល​ធនា​គារ​​ត្រូវ​បម្រុង​​ទុក ។

ប្រទេស​ចិន​​បាន​ប្រកាស​​​តួលេខ​​ផលិត​ផល​ឧស្សា​ហកម្ម​ ការ​វិនិយោគ​ទ្រព្យ​សកម្ម និង​ការ​លក់​រាយ​​នៅ​ល្ងាច​ថ្ងៃ​​​​ព្រហស្បតិ៍​ ។ អតិ​ផរណា​​របស់​ចិន​​សម្រាប់​៧​ខែ​ដំបូង​​ឆ្នាំ២០១២ នេះមាន​ចំនួន៣,១%​ ។ ជា​ទូ​ទៅ​អតិ​ផរណា​​របស់​ប្រទេស​នេះ​​មាន​កម្រិត​មធ្យម​​ និង​អាច​​គ្រប់​គ្រង​បាន​នា​ពេល​អនា​គត ។

ប្រសិន​បើ​ទិន្ន​ន័យ​សេដ្ឋ​កិច្ច​​បញ្ចេញ​កាល​ពីថ្ងៃ​ព្រហស្បតិ៍​​មាន​លទ្ធ​ផល​​មិន​ល្អ​ទេ​នោះ គេ​អាច​កាត់​បន្ថយ​អត្រា​​ការ​ប្រាក់​​បន្ថែម​ទៀត​​ ឬ​ក៏​កាត់​បន្ថយ​​តម្រូវ​ការ​​ធន​បម្រុង​​របស់​ធនា​គារ ។ មេ​ដឹក​​នាំ​ចិន​ លោក​​នាយក​រដ្ឋ​មន្ត្រី វេន ជាប៉ាវ ក៏​បាន​សម្តែង​​នូវ​ក្តី​​បារម្ភ​ចំពោះ​ការ​​ធ្លាក់​ចុះ​​សេដ្ឋ​កិច្ច​​នេះ លោកបាន​គូស​បញ្ជាក់​​ថា រដ្ឋា​ភិ​បាល​ចិន​ចាំ​បាច់​ត្រូវ​ចាត់​វិធាន​ការ​បន្ថែម​ដើម្បី​​លើក​ស្ទួយ​​កំណើន​សេដ្ឋ​កិច្ច​ ៕​​