អតិរេកពាណិជ្ជកម្មអាល្លឺម៉ង់កើនឡើងខ្ពស់នៅក្នុងខែមិថុនា កន្លងទៅ ខណៈដែលការនាំចូលធ្លាក់ចុះលឿនជាងការនាំចេញ ។ ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុបមួយនេះបាននាំចេញទំនិញដែលមានទឹកប្រាក់សរុប៩២,៣ពាន់លានអឺរ៉ូនៅក្នុងខែមិថុនា ដែលជាចំនួនតិចជាងកាលពីខែឧសភា កន្លងទៅ ។
ការនាំចូលធ្លាក់ចុះ២,៩% មកនៅ៧៦,១ពាន់លានអឺរ៉ូ ហេតុដូច្នេះហើយអតិរេកពាណិជ្ជកម្មប្រចាំខែបានកើនឡើងដល់១៦,២ពាន់លានអឺរ៉ូ ខណៈដែលកាលពីខែឧសភា មានតែ១៥,៣ពាន់លានអឺរ៉ូប៉ុណ្ណោះ ។ បើយើងនិយាយពី៦ខែដំបូងឆ្នាំ២០១២នេះ ការនាំចេញរបស់អាល្លឺម៉ង់កើន៤,៨%ដល់៥៤០,៤ពាន់លានអឺរ៉ូ ចាប់ពីរយៈពេលដើមឆ្នាំមក ខណៈដែលការនាំចូលកើន២,៤%ដល់៤៥៧,១ពាន់លានអឺរ៉ូ ។ នេះមានន័យថា អតិរេកពាណិជ្ជកម្មខែមករា ដល់ខែមិថុនា កើន១៨,៤% ស្មើនឹង៩៣,៣ពាន់លានអឺរ៉ូ ៕
ចែករំលែកព័តមាននេះ