រាជធានីភ្នំពេញ ៖ ថ្មីៗនេះធនាគារភ្នំពេញពាណិជ្ជទើបបានបង្កើតនូវផលិតផលថ្មីមួយឈ្មោះថា«គណនីសន្សំថេររ៉ូសឌ្រីម» ក្នុងគោលបំណងជួយពលរដ្ឋកម្ពុជាក្នុងការសន្សំប្រាក់សម្រាប់ផែនការអនាគតរបស់ពួកគាត់ ។ផលិតផលថ្មីនេះមានពាក្យស្លោកថា «សុបិន របស់អ្នកនឹងក្លាយជាការពិត» គឺមានបីប្រភេទ សម្រាប់មង្គលការ ការសិក្សានិងគាំពារ មាតាបិតា ។
ប្រសិនបើលោកអ្នកបើកគណនីសន្សំថេរ « Rose Dream Installment Deposit » ហើយមានប្រវត្ដិសន្សំប្រាក់បានល្អចាប់ពីប្រាំមួយខែ លោកអ្នកអាចដាក់ពាក្យសុំខ្ចីប្រាក់សម្រាប់គោលបំណង«មង្គលការ ការសិក្សា និង គាំពារមាតាបិតា» របស់លោកអ្នកបាន ។
គណនីសន្សំថេររ៉ូសឌ្រីមផ្ដល់អត្រាការប្រាក់ជូន៥,០% សម្រាប់រយៈពេលមួយឆ្នាំ៦,៥% សម្រាប់រយៈពេលពីរឆ្នាំ និង៧,៥% សម្រាប់រយៈពេលបីឆ្នាំ ។ ប្រសិនបើលោកអ្នកត្រូវការប្រាក់កម្ចី រ៉ូសឌ្រីម ធនាគារភ្នំពេញពាណិជ្ជអាចផ្ដល់ជូនចំនួនអតិបរមា២០០%នៃចំនួនប្រាក់សន្សំថេរដោយមិនតម្រូវឱ្យមានទ្រព្យសម្បត្ដិដាក់ធានាឡើយ។
ធនាគារភ្នំពេញពាណិជ្ជបានព្យាយាមបង្កើតផលិតផលថ្មីរ៉ូសឌ្រីមអស់រយៈពេលយូរមកហើយ។ ប្រសិនបើលោកអ្នកដាក់សន្សំទៀងទាត់រហូតដល់ថ្ងៃកំណត់នោះ ប្រាក់បញ្ញើសន្សំថេររបស់លោកអ្នកនឹងមានចំនួនកើនឡើងដោយសារតែការប្រាក់ដែលធនាគារបានផ្ដល់ជូន ។ ជាលើកទីមួយហើយដែលឥណទានរ៉ូសឌ្រីមមិនតម្រូវឱ្យមានទ្រព្យធានា ឯការរៀបចំឯកសារឥណទានមានលក្ខណៈសាមញ្ញនិងងាយស្រួល។ យើងសង្ឃឹមថា ផលិតផលរ៉ូសឌ្រីមនឹងក្លាយជាផលិតផលមួយដែលទទួលបានជោគជ័យដូចផលិតផលឥណទានម៉ូតូរបស់ធនាគារយើងដែរ។
ជាមួយគ្នានេះគ្រាន់តែចាប់ផ្ដើមដំណើរការភ្លាម មានអតិថិជនជាច្រើនមានការចាប់អារម្មណ៍ហើយបានមកសាខាទាំងប្រាំរបស់ធនាគារភ្នំពេញពាណិជ្ជ (រាប់ទាំងទីស្នាក់ការកណ្ដាល) ផង ដើម្បីបើកគណនីសរុបទាំងអស់ចំនួន១.១០០ គណនីដោយក្ដីត្រេកអរ ៕
ចែករំលែកព័តមាននេះ