ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខ​របរ​ដឹក​ទូ​កញ្ចក់​ដើរលក់​តាម​ម៉ូតូ​​កំពុងកាក់​កប​នៅ​ខេត្ត​ភាគឦសាន

13 ឆ្នាំ មុន

ខេត្ត​​មណ្ឌល​គិរី ៖​​ ​ក្រៅ​​ពី​​ការ​ងារ​បង្ក​បង្កើន​​ផល​ ប្រជា​កសិក​រ​មួយ​ចំនួន​បាន​ឆ្លៀត​​ពេល​ទំនេរ​​​រក​ការ​ងារផ្សេងធ្វើ​​បន្ថែម​ទៀត​ដើម្បី​​បង្កើន​សេដ្ឋ​កិច្ច​​គ្រួសារ​​ ​តួយ៉ាង​ដូច​ជា​របរ​​ឡើង​ត្នោត​យក​ទឹក​មករំងាស់​​ធ្វើ​ស្ករ ចិញ្ចឹម​ជ្រូក គោ ក្របី មាន់ ទា ឬ​រត់​ម៉ូតូ​ឌុប ​​ជា​ដើម ។

​ដោយ​ឡែក​​របរ​ដឹក​ទូកញ្ចក់​ដើរ​លក់​តាម​ម៉ូតូ​​ត្រូ​វ​បាន​បង​ប្អូន​​ប្រជា​កសិករ​មួយ​ចំនួន​​​​ជ្រើស​រើស​ធ្វើ​ជា​មុខ​របរបន្ថែម​ក្រៅ​ពី​ការ​ងារ​ស្រែ​ចម្ការ ដែល​​អាច​រក​​ប្រាក់​​កម្រៃ​បាន​ច្រើន​គួរ​សម​សម្រាប់​ទ្រទ្រង់​​ជីវភាព​​គ្រួសារ ។ លោក​ហៀប ហ៊ា អាយុ​២៦​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ភូមិ​​សង្គម​​មាន​ជ័យ ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​កំពង់​ចាម បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​ថា បាន​ជា​គាត់​ចាប់​យក​មុខ​របរ​ដឹក​ទូ​កញ្ចក់​តាម​​ម៉ូតូ​លក់​នេះ​ ក៏​ព្រោះ​តែ​របរ​មួយ​នេះ​មិន​​ត្រូវ​ការ​ដើម​ទុន​ច្រើន​ពេក​ តែ​អាច​ឱ្យ​​គាត់​រក​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រូសារ​បាន​មួយ​​កម្រិត​​។ ​គាត់​អាច​ដឹក​ទូ​យក​ទៅ​លក់​ម្តង​ៗ​បាន​​ពី​រ​ទៅ​បី​​​យក​ទៅ​លក់​តាម​បណ្តា​ខេត្ត​ផ្សេងៗ​​ជា​ពិសេស​​​នៅ​ខេត្ត​មណ្ឌ​ល​គិរីនេះ គាត់​អាច​លក់​បាន​ច្រើន។

លោក​ហៀប ហ៊ា បញ្ជាក់​​ថា នៅ​ពេល​ចេញ​លក់​ម្តងៗ​ត្រូវ​​ចំណាយ​​ពេល​បី​ទៅ​ប្រាំ​ថ្ងៃទើប​​លក់​អស់ ​ហើយ​ក្នុង​ទូ​កញ្ចក់​​មួយ​​​គាត់​ត្រូវ​ចំណាយ​​ដើម​ទិញ​​អស់​២០​​ម៉ឺន​ទៅ​២៥​ម៉ឺន​រៀល និង​លក់​ចេញ​វិញ​បាន​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​​រៀល ៕