ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​​​អ្នក​មាន​ថ្មី Man City បំបាក់ Chelsea 3-2 លើក​ពានរង្វាន់​ Community Shield លើក​ដំបូង​​ក្នុង​រយៈ​ពេល​៤០​ឆ្នាំ​

13 ឆ្នាំ មុន

គ្រាប់​បាល់​បី​គ្រាប់​​របស់​កីឡា​ករ​ទ័រ៉េ តេវែស និង​ ណាស្រ៊ី បាន​ធ្វើ​ឱ្យ​​ក្រុម​​គ្រង​ជើង​​ឯក​ប្រឺមី​ញេ​លីក Man City រក​បាន​ពាន​រង្វាន់​​ Community Shield មួយ​ទាំង​ព្រឹក​ព្រលឹម​​​បន្ទាប់​ពី​បាន​យក​ឈ្នះ Chelsea ដោយ​លទ្ធ​ផល​ ៣-២ ក្នុង​ពហុ​កីឡ​ដ្ឋាន​វីឡាផាក ក្រុង​ Birmingham ។

នេះគឺជាការ​លើក​ពា​ន​រង្វាន់ Community Shield លើក​ទី​១ របស់​ក្លឹប Man City ក្នុង​រយៈ​ពេល​​ជាង​៤​ទស​វត្ស ។

ជា​មួយ​នឹង​ការ​ទទួល​​បាន​ជ័យ​ជម្នះ​​នេះ គ្រូបង្វឹក​​ក្លិប Man City លោក​ម៉ាន់​ស៊ី​នី បាន​ធ្វើ​ការ​​ប្តេជ្ញា​ចិត្ត​ថា នឹង​ស្វែង​រក​​ជ័យ​ជម្នះ​​បន្ត​ទៀត ដើម្បី​ការ​​ពារ​តំណែង​ជើង​ឯក​អង់​គ្លេស​​ប្រឺមីញេ​លីក​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕