ខេត្តស្វាយរៀង ៖ រថយន្តដឹកកម្មកររោងចក្រ១គ្រឿងបានក្រឡាប់ជះកម្មករដេករដូករណែលពេញផ្លូវ ខណៈជិះរថយន្តទៅធ្វើការនៅក្រុងបាវិត បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល៤០នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៣ សីហា ២០១២ ស្ថិតក្នុងភូមិដូនទយ ឃុំជ្រេស ស្រុកចន្ទ្រា ។
តាមការឱ្យដឹងជំហានដំបូងរថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយ ១តោនកន្លះ ដឹកកម្មកររោងចក្រក្រឡាប់ខាងលើពុំទាន់ដឹង បណ្តាលមកពីមូលហេតុអ្វីឡើយ ។ ទោះបីយ៉ាងណា ហេតុការណ៍នេះមិនមានអ្នកស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់-ស្រាល៤០នាក់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ