ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​ក​សម្លាប់​បុរស​ខ្ទើយ​ប្លន់​ម៉ូតូ​នៅ​ផ្ទះ​សំណាក់​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ បុរស​​ខ្ទើ​យ​ម្នាក់​​ត្រូវ​​ស្លាប់​បាត់​បង់​ជីវិត​​ដោយ​​ការ​ចាក់​ក​​សម្លាប់​​នៅ​ក្នុង​បន្ទប់​ផ្ទះ​​សំណាក់​​យី​ហោ​​ពន្លឺ​ច័ន្ទ​ ស្ថិត​​នៅ​ក្រុម​ទី​​៥ ភូមិ​ចំរើន​ផល ​សង្កាត់​បឹ​ង​ទំពុន ខណ្ឌ​មាន​ជ័យ​ កាល​ពី​វេលា​ម៉ោង​​៩​និង​​៣០​នាទី​​យប់​ថ្ងៃ​ទី​១១ ​សីហា ​។ ទោះ​បី​​បែប​​ណា​ ជន​សង្ស័យ​​​ជា​​ឃាត​ករ​​​ត្រូវ​បាន​នគរ​បាល​​ប៉ុស្តិ៍​​​បឹង​ទំពុន​​ដឹក​នាំ​​ដោយ​លោក​​​អនុ​សេនីយ៍​​ទោ ឡូ ភារម្យ​​​ ប្រធាន​​ប៉ុស្តិ៍​​បឹង​ទំពុន​​ ​ធ្វើ​ការ​ឃាត់​ខ្លួន​​បាន​ភ្លាម​ៗ​​ទាំង​យប់​​ផ​ង​ដែរ ។​

​បុរស​ខ្ទើយ​​ដែល​ស្លាប់​បាត់​បង់​ជីវិត​​ខាង​លើ​នេះ​ឈ្មោះ​​ហៀង អាយុ​​៣០​ឆ្នាំ​ មាន​ស្រុក​​កំណើត​​នៅ​ខេត្ត​​កំពត ​បច្ចុប្ប​ន្ន​​ស្នាក់​នៅ​​មិន​​ពិត​ប្រាកដ​​​​ក្នុង​រាជ​ធានី​ភ្នំពេញ​ ។ ចំណែក​​ឯ​ជន​សង្ស័យ​​ជា​​ឃាត​ករ​​​ឈ្មោះ​​ធី​ ណា ​ហៅ​ណា អាយុ​​​​​១៩​ឆ្នាំ ​គ្មាន​​មុខ​របរ​​​ និ​ង​ស្នាក់​នៅ​​មិន​ពិត​ប្រាក​ដ​​ដែរ ។​

ទាក់​ទិននឹង​​ការសម្លាប់​​ខាង​លើ​នេះ ​ត្រូវ​បាន​សមត្ថ​កិច្ច​​បង្ហើប​​ឱ្យដឹង​​ថា ឃាត​ករ​​សម្លាប់​​បុរស​ខ្ទើយ​​​ក្នុង​គោល​បំណង​​ប្លន់​យក​ម៉ូតូ​​ធុន​សេ​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​​២០០៩ ​តែ​មិន​បាន​សម្រេច​​ ដោយ​សារ​​ក្រោយ​ពេល​​កើត​ហេតុ​ ឃាត​ករ​បាន​​បណ្តើរ​ម៉ូតូ​​ចេញពី​ផ្ទះ​សំណាក់​​ ក៏​​ត្រូវ​ម្ចាស់​​ផ្ទះ​សំណាក់​​​សង្ស័យ​​​ឃាត់​​សួរ​នាំ​ ទើប​​ដឹង​ថា ​​ឈ្មោះ​ធី​ ណា ​បាន​ធ្វើ​សកម្ម​​ភាព​​ចាក់​ក​​​សម្លាប់​ឈ្មោះ​​ហៀង ​ស្លាប់​នៅ​ក្នុង​បន្ទប់​​ផ្ទះ​សំណាក់​​របស់​ខ្លួន​ ។ ​ក្រោយ​​ពី​សាក​សួរ​​ដឹង​រឿង​​នេះ​ភ្លាម​​​ ម្ចាស់​ផ្ទះ​​សំណាក់​​ក៏​បាន​រាយ​ការណ៍​​ដល់​​សមត្ថ​កិច្ច​​មូល​ដ្ឋាន​​ចុះ​​​មក​​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ជា​ឃាត​ករ​​នាំ​ទៅកាន់​​បុស្តិ៍​​ ដើម្បី​​សួរ​នាំ​ ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​​ឈ្មោះ​​ធី​  ណា​ បាន​សារ​ភាព​ថា​ មូល​ហេតុ​​ដែល​រូប​គេ​​ធ្វើ​ស​កម្ម​ភាព​​សម្លាប់​ឈ្មោះ​ហៀង ​ដោយ​សារ​ឈ្មោះ​​ហៀង​បាន​​បង្ខំ​​ឱ្យ​​រូប​គេ​​បៀម​លិង្គ ។

តាម​​ប្រភព​ព័ត៌​មាន​​បាន​ឱ្យ​ដឹង​​បន្ត​ថា មុន​ពេល​កើេ​តហេតុ​ បុរស​ខ្ទើយ​​ឈ្មោះ​ហៀង ​បាន​​នាំ​ឈ្មោះ​​ធី ណា​ ​ពី​ម្តុំ​​ស្តាត​អូ​ឡាំ​ពិក​​មក​ដេក​នៅ​ផ្ទះ​សំណាក់​​ខាងលើ​ ដើម្បី​​រួម​រ័ក​ ប៉ុន្តែ​​ទី​បញ្ចប់​​ត្រូវ​ស្លាប់​​ខ្លួន​ដោយ​​សារ​ដៃ​គូ​​ឈ្មោះ​ធី​ ណា ​បាន​ចាក់​​សម្លាប់​​នឹង​កូន​កាំបិត​​ចុង​​​ស្រួច​​ជា​ច្រើន​កន្លែង​​នៅ​លើ​បំពង់​ក​ និង​ក្បាល​ពោះ ​បណ្តាល​ឱ្យ​ស្លាប់​​នៅ​ក្នុង​បន្ទប់​​ផ្ទះស​ំណាក់​​ដោយ​គ្មាន​​នរ​ណា​​ជួយ​ទាន់ ។

​ប​ច្ចុ​ប្បន្ន​​ឈ្មោះ​ធី​ ណា ​ត្រូវ​បាន​ឃុំ​ខ្លួន​​នៅ​អធិការ​ដ្ឋាន​នគរ​បាល​​ខណ្ឌ ដើម្បី​​កសាង​សំណុំ​រឿង​​បញ្ជូនទៅ​តុលា​ការ​​ផ្តន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់។ ​ដោយ​ឡែក​​​សព​ត្រូវ​សមត្ថ​កិច្ច​​យក​ទៅ​​តម្កល់​​​នៅ​វត្ត​ស្ទឹង​មាន​ជ័យ​ ​រង់​ចាំ​​ក្រុម​​គ្រួសារ​​មក​ទទួល​​យក​ទៅ​ធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី ៕​​