ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​​មនុស្ស​ស្លាប់​​ដោយសារ​​​អេដស៍​​នៅ​​​អាហ្វ្រិក​​​​ចុះ​ថយ​

13 ឆ្នាំ មុន

លេខាធិការ​​ប្រតិបត្តិ​​​​​អចិន្ត្រៃយ៍​​​​របស់​ក្រុម​​​ប្រឹក្សា​​ជាតិ​តស៊ូ​​ប្រឆាំង​​ជំងឺ​​អេដស៍​​លោក​ស្រី​​  MARIE FRANEKE PURUEHNCE  ថ្លែង​​​​​កាលពី​ថ្ងៃទី១០ សីហា​​  កន្លងមក​នេះ​​នៅ​ក្រុង​​ប្រាហ្សា​វីល  ថា នៅអាហ្វ្រិក​​​​ចំនួន​​មនុស្ស​ស្លាប់​ទាក់ទិននឹង​​​ជំងឺ​អេដស៍​​មាន​ការ​ចុះ​ថយ​​ច្រើន​​​​​  រយ​​​ៈពេល​​១០ឆ្នាំចុង​ក្រោយ​នេះ ​ដោយ​ធ្លាក់​​​​ពី​​១,៨​ ​​​លាន​នាក់​មាន​​​ត្រឹម​១,២​លាន​នាក់​​​ក្នុង​មួយ​​ឆ្នាំ ។​

​លោក​ស្រី​​ PURUEHNCE  ប្រកាស​​បែប​នេះ​ក្នុង​ឱកាស​​​នៃ​សន្និសីទ​​​សារព័ត៌​មាន​មួយ​ក្រោយ​​​ការ​ងារ​នៃ​សន្និសីទ​​អន្តរជាតិ​​ស្តីពី​ជំងឺ​អេដស៍​​នៅ​ក្រុង​វ៉ាស៊ីនតោន​​  ពី​ថ្ងៃទី​២២​ដល់​​២៧​​កក្កដា កន្លង​មក​​នេះ ដោយ​ក្នុង​ឱកាស​​នោះ​​ប្រទេស​​កុង​ហ្គោ​​​ចូលរួម​​ដោយ​​គណៈ​​ប្រតិភូ​មួយ​មាន​សមាជិក​​១៧​នាក់ ។​

​យោងតាម​ប្រធាន​​ក្រុម​ប្រឹក្សា​​ជាតិតស៊ូ​ប្រឆាំង​​​​ជំងឺ​អេដស៍​កុងហ្គោ​​នោះ​ថា ការ​សិក្សា​ជាច្រើន​​ធ្វើ​នៅទ្វីប​អាហ្វ្រិកដែល​លទ្ធ​​​ផល​​ត្រូវ​បាន​​​​​ចេញផ្សាយ​ក្នុងឱកាស​នៃ​សន្និសីទ​នោះ​ថាការ​​ចុះ​ថយ​នៃចំនួន​អ្នក​​ស្លាប់​​​​ទាក់ទិននឹង​​​​​ជំងឺ​អេដស៍​គឺ​មកពី​ការ​កែលម្អ​​​​​ការផ្តល់​​ដល់​អ្នក​ជំងឺ​​នូវ​ថ្នាំ​ពន្យារ​​​​​​អាយុ​ដែល​​ចំនួន​អ្នក​ទទួល​​​បាន​​​សេវា​ព្យាបាល​នោះ​​ឡើងពី​៥០.០០០​​នាក់​ដល់​៦,២​លាននាក់​ នៅអាហ្វ្រិក​​​​រយៈពេល​១០ឆ្នាំ​​​​ចុងក្រោយ​​​នេះ ។ ​តែ​លោក​​ស្រី​​យល់​ថា​​​​ តួលេខ​​នេះ​នៅ​មិនទាន់​​គ្រប់គ្រាន់​​​​ដោយត្រូវ​​​ឱ្យ​មាន​​​ការ​​ខិតខំ​​ប្រឹងប្រែង​​​ចាំបាច់​​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ទទួល​​បាន​ថ្នាំព្យាបាល​​​ពន្យារ​អាយុ​ឡើង​ដល់​១៥​លាន​​នាក់​លើពិភព​លោក​​រហូត​ដល់ឆ្នាំ​​២០១៥ ៕