ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនា​គារ​​ស៊ី​អាយ​​អិម​ប៊ី​ ភីអិល​ស៊ី​ ប្រគល់​រង្វាន់​​មាស​​8.8ជី ​ប្រចាំ​ខែ​កក្កដា​ដល់​អតិ​ថិ​ជន​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​​ ៖ ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី   ភី​អិ​ល​ស៊ី​ មាន​សេចក្ដី​សោមនស្ស​រីករាយ    បាន​​​ធ្វើការ​ចាប់​រង្វាន់​លើកទី​មួយ​ប្រចាំខែ​កក្កដា​សម្រាប់​គណនី​Gold Deposit នូវ​រង្វាន់​មាស​ចំនួន៨.៨ជី​ ជូន​ដល់​អតិថិជន​ដែល​បាន​បើក​គណនី Gold Deposit ​។​​ ការ​ចាប់​រង្វាន់​នេះ​បាន​ប្រព្រឹត្ដ​នៅ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី​ សាខា​នរោត្ដម​ខាងជើង​ ដោយ​មាន​លោកស្រី​ ហេង​ ធី​ដា   នាយក​ផ្នែក​ហិរ​ញ្ញ​វត្ថុ​បុគ្គល​​ ជា​អ្នក​​​ធ្វើការ​ចាប់​​រង្វាន់​ជូន​ដល់​អតិថិជន​ ។​ ការ​ចាប់​​រង្វាន់​លើក​ទី២​និង​ទី​៣​ នឹង​ប្រ​ព្រឹត្ត​​ទៅ​នៅ​ចុងខែ​សីហា​ និង ខែកញ្ញា​ ។

ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី​ បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​ផ្នែក​មួយ​នៃ ស៊ី​អាយ​អិ​ម​ប៊ី​ ហ្គ្រូ​ប​ ។​ ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភី​អិ​ល​ស៊ី​ ផ្ដល់​ជូន​នូវ​សេវាកម្ម​ និង​ផលិត​ផល​ជា​ច្រើន​ពី​ធនាគារ​ហិរញ្ញ​វត្ថុ​ពាណិជ្ជកម្ម​ និង​ធនាគារ​បម្រើ​​ការ​ប្រើប្រាស់​សម្រាប់​​អាជីវករ​ និង បុគ្គល​ទាំងឡាយ​ដែល​ជា​ជនជាតិ​ខ្មែរ​ ក៏​ដូច​ជា​ជនបរទេស​ ។

ស៊ី​អាយ​អិ​ម​ប៊ី​ ហ្គ្រូ​ប​ គឺជា​ស្ថាប័ន​សេវាកម្ម​ហិរញ្ញ​វត្ថុ​ដ៏​ធំ​ទី​២​​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ជា​ធនាគារ​សាកល​នាំមុខ​គេ​មួយ​ក្នុង​តំបន់​អាស៊ាន​ ។​ ធនាគារ​សាកល​នេះ​បាន​និ​ង​កំពុង​ផ្ដល់​នូវ​សេវាកម្ម​ប្រតិបត្ដិការ​ធនាគារ​បម្រើ​ការ​ប្រើ​ប្រាស់​ធនាគារ​វិនិយោគ​ ធនា​គារអីុ​​ស្លា​មិ​ក គ្រប់គ្រង​ទ្រ​ព្យសកម្ម​ ផលិតផល​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ៗ​ទៀត ​។​ ស៊ី​អាយ​អិ​ម​ប៊ី ហ្គ្រូ​ប​ មាន​ទី​ស្នាក់​ការ​ធំ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​​ ហើយ​​បច្ចុប្បន្ន​នេះ​មាន​សាខា​ធំ​ៗ​ចំនួន​៩​ នៅ ក្នុង​ប្រទេស​ទាំង​១០​ក្នុង​តំបន់​អាស៊ាន​ ។​ ក្រៅពី​តំបន់​អា​ស៊ាន​ ស៊ី​អាយ​អិ​ម​ប៊ី​ ហ្គ្រូ​ប​ មាន​ការិយាល័យ​នៅ​ប្រទេស​ចិន​ ហុងកុង​ បា​រ៉ែ​ន ឥណ្ឌា​ ស្រី​លង្កា​ សហរដ្ឋអាមេរិក​ និង​ចក្រភព​អង់គ្លេស ​។

ស៊ី​អាយ​អិ​ម​ប៊ី​ ហ្គ្រូ​ប​ មាន​បណ្ដាញ​សាខា​ជា​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​ ជាមួយ​សាខា​ជាង ១.១១៣​ និង​បុគ្គលិក​សរុប​ជាង​៤៣.០០០​នាក់​គិត​ត្រឹម​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១២​ ៕