ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​​បុរស​ម្នាក់​​ពាក់​ព័ន្ធ​​ការ​​​​ជួញ​​ដូរ​​និង​ចែក​ចាយ​​គ្រឿង​ញៀន​

13 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​​ ៖ ​ក្រោម​បញ្ជា​​របស់​់លោក​​ជុំ​ សែន​​សទ្ធា ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​​ខេត្ត​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​​ដំបូង​ខេត្ត​​ប៉ៃ​លិន​​ លោក​សេង ផានិត ​បាន​ដឹក​នាំ​​សមត្ថ​កិច្ច​​ឃាត់​ខ្លួន​​បុរស​ម្នាក់​​ដែល​ជាប់​​ពាក់​ព័ន្ធ​នឹង​ករណី​​ជួញ​ដូរ​​និង​ចែក​ចាយ​​​ថ្នាំ​ញៀន​ ។ ក្រោយ​​ពេល​ឃាត់​ខ្លួន​​សមត្ថ​កិច្ច​​​ដក​​ហូត​បានថ្នាំ​ញៀន​​ប្រភេទ​​យ៉ា​ម៉ា​ចំនួន​​២២​គ្រាប់ ​និង​ប្រដាប់​​ពិសោធន៍​​​ថ្នាំ​នៅ​ក្នុង​ថង់​​មួយ​ចំនួន​ទៀត​ ។​ ការ​​ឃាត់​ខ្លួន​​នេះ​បាន​ធ្វើ​​ឡើង​កាល​ពី​វេ​​លា​ម៉ោង​​៥​និង​​២០​នាទី​​ល្ងាច​​ថ្ងៃ​ទី​​៨ សីហា ​នៅ​ចំណុច​ផ្សារ​​ថ្មី ស្ថិតក្នុង​​ភូមិ​​អូរ​ច្រា​កើត ​សង្កាត់​​ទួល​ល្វា ​ក្រុង​ប៉ៃ​លិន ។

លោក​ឈន ​សារ៉ាយ ​នាយរ​ង​ការិយា​ល័យ​​ប្រឆាំង​​ការ​ជួញ​ដូរ​​និង​ចែក​ចាយ​​គ្រឿង​ញៀន​​នៃ​ស្នង​កា​រដ្ឋាននគរ​បាល​​ខេត្ត​​​មាន​ប្រសាសន៍​​ថា ​ជន​សង្ស័យ​​ដែល​​សមត្ថ​កិច្ច​​ចាប់​ឃាត់​ខ្លួន​នេះ​​​ឈ្មោះ​ឡុង ​សាមិត អាយុ​​៤០​ឆ្នាំ ​ជន​ជាតិ​​ខ្មែរ​អ៊ិ​ស្លាម ​មាន​ទី​​លំនៅ​​បច្ចុ​ប្បន្ន​​ក្នុង​ភូមិ​​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​​កាច់ ​​ស្រុក​សាលា​​ក្រៅ ​។ ប្រភព​ព័ត៌មាន​​​​​​បន្ត​​​ថា ​ដោយ​មាន​ការ​​តាម​ដាន​អស់​រយៈ​​ពេល​ជា​ច្រើន​​ថ្ងៃ​ខែ​​មក​ហើយ​ ទើប​ដឹង​ពី​​ទី​តាំង​​ពិត​​ប្រាកដ​​របស​់​ជន​​សង្ស័យ​ និង​ឃើញ​​ជន​​សង្ស័យ​​រូប​នេះ​ កំពុង​​យក​គ្រឿង​ញៀន​​ទៅចែក​ចាយក៏​ឃាត់​​ខ្លួន​​ជាក់​ស្តែង​​តែ​ម្តង ៕