ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ម៉ូតូ​ចូល​ប្រហោង​ស្ពាន​ដួល​បែក​ក្បាល​ស្លាប់​ម្នាក់​ របួស​ធ្ងន់​ម្នាក់​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​​បែក​ក្បាល​​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ ដោយ​សារ​តែ​បើក​​ម៉ូតូ​ទៅ​ធ្លាក់​ចូល​ប្រហោង​ស្ពាន​ បណ្តាល​ឱ្យ​ដួល​បោក ​​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១១​ សីហា ២០១២ នៅ​ចំណុច​​ស្ពាន​ថ្ម​លេខ​៣ ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​​២១B ស្ថិត​ក្នុង​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ។

ប៉ូលិស​ចរា​ចរ​ស្រុ​ក​ស្អាង​​ឱ្យ​ដឹងថា ជន​រង​គ្រោះ​​ដែល​ស្លាប់​បាត់​បង់​ជីវិត​​ឈ្មោះ​ឆែម ​ពៅ ភេទប្រុស អាយុ​៣៩​ឆ្នាំ ​ជា​កសិ​ករ ។ ​ចំណែក​ម្នាក់​ទៀត​ដែល​រង​របួស​ធ្ងន់​ឈ្មោះ​​គឹម ស៊ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាប់​​​នៅមន្ទីរ​ពេទ្យ​រាជធានី​ភ្នំពេញ ។ អ្នក​ទាំង​២​​​មាន​ទីលំនៅ​ភូមិ​ចុង​កោះ​គរ ឃុំ​ស្វាយ​ប្រទាល ​ស្រុក​ស្អាង ជិះ​​ម៉ូតូ​ម៉ាក​​គុប​ជ្រុង C90 ពណ៌​ទឹក​ប៊ិច ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕