រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា ពណ៌ស មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនហើយព្យាយាមបើកវ៉ារថយន្ត មួយគ្រឿង ទៀតនៅពីមុខក៏វាក់ជាមួយម៉ូតូវីវ៉ា ពណ៌ក្រហម បើកបរដោយបុរសម្នាក់កំពុងឆ្លងថ្នល់រថយន្តជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកម៉ូតូវីវ៉ានោះចំពីមុខពេញទំហឹងបណ្តាលឱ្យអ្នកបើកម៉ូតូខ្ទាត១០ម៉ែត្រ របួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ កាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១១ សីហា តាមបណ្តោយផ្លូវលេខ២៧១ កែងផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខបណ្ណាគារ PBC ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាកូម៉ា ពណ៌ស មួួយគ្រឿង បើកបរដោយបុរសម្នាក់យ៉ាងលឿនតាមផ្លូវលេខ២៧១ ពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏ព្យាយាមបើកវ៉ារថយន្តមួយគ្រឿងទៀត នៅពីមុខក៏វាក់ជាមួយម៉ូតូវីវ៉ា ពណ៌ក្រហម បើកបរដោយបុរសម្នាក់ បណ្តាលឱ្យរថយន្តជាន់ហ្រ្វាំងមិនទាន់ក៏ជ្រុលចង្កូតទៅបុកម៉ូតូវីវ៉ា ចំពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូនិងមនុស្សខ្ទាត១០មែ៉ត្រ ធ្វើឱ្យម៉ូតូខូចខាតឯមនុស្សរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកមួយ ។
ឃើញដូច្នេះអ្នកបើករថយន្តតាកូម៉ាបានបើករថយន្តគេចបាត់ស្រមោល ។ក្រោយពេលកើតហេតុ ឃើ៊ញប៉ូលិសចរាចរចុះទៅវាស់វែង និងយកម៉ូតូទៅរក្សាទុកឱ្យនៅអធិការដ្ឋានខណ្ឌសែនសុខ ៕


ចែករំលែកព័តមាននេះ