ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថា នាយករដ្ឋមន្ត្រីថ្មីស៊ីរីលោកវ៉ាអែលអាល់ហាល់គី បានធ្វើសច្ចាប្រណិធានចូលកាន់តំណែងកាលពីថ្ងៃទី១១សីហានៅមុខប្រធានាធិបតីលោកបាចាអាល់អាសាដ ។ប្រធានាធិបតីលោកអាសាដបានតែងតាំងលោកអាល់ហាលគី ឱ្យកាន់តំណែងនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី៩សីហាកន្លងមកនេះសម្រាប់ជំនួសលោករីអាដហុីចាប ដែលរត់ចោលជួរហើយគេចខ្លួនទៅកាន់ប្រទេសហ្ស៊កដានី ។
លោកអាល់ហាលគី អាយុ៤៨ឆ្នាំ ធ្លាប់កាន់តំណែងអគ្គលេខាធិការនៃសាខាមូលដ្ឋានរបស់គណបក្សបាអាស ក្នុងខេត្តដឺរ៉ាអាភាគខាងត្បូងប្រទេសពីឆ្នាំ២០០០ដល់២០០៤ ។ លោកដែលជាវេជ្ជបណ្ឌិតមួយរូបធ្លាប់ធ្វើជាប្រធានសហជីព ក្រុមគ្រូពេទ្យកាលពីឆ្នាំ២០១០ បន្ទាប់មកជារដ្ឋមន្ត្រីសុខាភិបាល ។
SANA ក៏រាយការណ៍ផងដែរថា គ្រឿងផ្ទុះមួយដាក់ដោយពួកភេរវករបានផ្ទុះកាលពីថ្ងៃទី១១ សីហា ក្នុងសង្កាត់ AL.MARJEH ភាគកណ្តាលក្រុងដាម៉ាស់រដ្ឋធានីស៊ីរី ។ សាក្សីទាំងឡាយនិយាយថា មានស្នូរផ្ទុះខ្លាំងមួយនៅកណ្តាលក្រុងដាម៉ាស់បន្ទាប់មកមានស្នូរកាំភ្លើងនានា ។ ការផ្ទុះស្តាប់ឮចេញពីសណ្ឋាគារទំនើបមួយ ៕
ចែករំលែកព័តមាននេះ