ប្រភពព័ត៌មានផ្លុវការកូសបញ្ជាក់ថា ខ្យល់ព្យុះត្រូពីកាល់ឈ្មោះ ERNESTO បានសម្លាប់មនុស្ស៦នាក់ក្នុងរដ្ឋវេរ៉ាគ្រូស រដ្ឋដឺតាបាស្កូនិងរដ្ឋអូអាសាកាភាគខាងត្បូងម៉ិចស៊ិកមុនពេលវា ក្លាយទៅជាវិសម្ពាធមួយកាលពីថ្ងៃទី១០ សីហា កន្លងមកនេះ ។
ទីភ្នាក់ងារការពារជនស៊ីវិលរដ្ឋវេរ៉ាគ្រូស គូសបញ្ជាក់ថា មនុស្ស៣នាក់ស្លាប់ក្នុងទីក្រុងរីយ៉ូប្លានកូ ដោយសារខ្យល់ខ្លាំងរបស់ព្យុះនេះ ។
រដ្ឋាភិបាលរដ្ឋតាបាស្កូនិងរដ្ឋអូអាសាការៀបរាប់ថាក្នុងរដ្ឋទាំង២នេះមានមនុស្សស្លាប់២នាក់ ដូចគ្នាដោយសារព្យុះ ។
ERNESTO ជាព្យុះទី៥នៅមហាសមុទ្រអត្លង់ទិក តាំងពីដើមរដូវព្យុះពីខែមិថុនាមកមុនពេលបោកបក់លើម៉ិចស៊ិកបានឆ្លងកាត់ សមុទ្រការ៉ាអុីប ហើយបង្កឱ្យមានទឹកជំនន់ជន់លិចតំបន់ឆ្នេរសមុទ្រនៃប្រទេសហុងឌូរ៉ាស់ និងកោះបេលីស ៕


ចែករំលែកព័តមាននេះ