ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំហរ​​​​ជប៉ុន​​​​​និង​​​​កូរ៉េ​​ខាង​ត្បូង​​​​ចំពោះ​​​ជម្លោះ​​​​ប្រជុំ​​កោះ​មួយ​

13 ឆ្នាំ មុន

រដ្ឋមន្ត្រី​​​ការ​បរទេស​​​​ជប៉ុន​លោក​​​​កូអុីជីរ៉ូ​ ​ហ្សេមបា​ ថ្លែង​កាលពី​​​​ថ្ងៃទី​​១១ សីហា​ថា  ជប៉ុន​​​​គ្រោង​​​​​​ធ្វើ​​ពាក្យ​បណ្តឹង​​​​​ទៅ​តុលាការ​​​​យុត្តិធម៌​​​​​​អន្តរ​ជាតិ​ CIJ ចំពោះ​​​​​ជម្លោះ​​​​ដែន​ដី​​​ជាមួយ​​​កូរ៉េខាង​​​​​​ត្បូង​ក្រោយ​​​​​​ទស្សន​​កិច្ច​​កាលពី​​​ថ្ងៃទី​​១០  សីហា ​របស់​​​ប្រធានាធិបតី​​​​​កូរ៉េខាង​ត្បូង​​លោក​លី​​​ម្យុង​បាក់​ នៅ​​ឯ​ប្រជុំ​កោះ​​​​មាន​ជម្លោះ​​​​ទោះបី​ជា​មាន​​​ការ​តវ៉ា​​​​របស់​​​​ជប៉ុន​ក៏ដោយ​​ ។

នេះជា​ទស្សនកិច្ច​លើក​ដំបូង​​​​​នៅ​ប្រជុំ​​​​កោះ​​​​មាន​ជ​ម្លោះ​​​​របស់​​​​ប្រធានាធិបតី​​កូរ៉េ​​​​​ខាង​ត្បូង​​​មួយ​រូប ។ ​លោក​ហ្សេម​បា​​ប្រកាស​ថា​​ ​សេចក្តី​​​​​​សម្រេច​​​ចិត្ត​​​នោះ​​​​ធ្វើ​ឡើង​ក្រោយ​ពីពិភាក្សា​​​​​​ជា​មួយ​​​​លោក​​ម៉ាហាតូស៊ី មូតូ​ ឯក​​អគ្គ​​​​​រាជ​ទូត​ជប៉ុន​​​ប្រចាំកូរ៉េខាងត្បូង​​​ដែល​​កោះ​ហៅ​​​មក​កាន់​​​​ក្រុង​​​តូក្យូ​​​​​​បណ្តោះ​អាសន្ន​​​ក្រោយ​​​ទស្សនកិច្ច​​របស់​​ប្រធានាធិបតី​​​កូរ៉េខាង​ត្បូង​​​​​នៅ​​​ប្រជុំ​កោះ​​នោះ ។  

យើងត្រូវ​​​​​ម៉ឺងម៉ាត់​​​​​​​​​លើ​​បញ្ហា​​​ដែនដី​ ។ ​លោក​​បន្ត​ថា​ ​វិធានការ​​​នានានឹង​​ត្រូវ​​​ប្រកាន់​​​យក​​ដើម្បី​​ដោះ​​ស្រាយ​​​ដោយ​សន្តិវិធី​នូវ​ជម្លោះ​​​​នោះក្នុង​ស្មារតី​​នៃ​ច្បាប់​អន្តរជាតិ​ ជាពិសេស​​​ដោយ​​​​ប្តឹងរឿង​នេះ​​ដល់​​តុលាការ​ CIJ ​។​ចំណែក​​​​​​​កូរ៉េខាង​​ត្បូង​​វិញ​បើ​តាម​​​​អ្នក​ទទួល​​ខុសត្រូវ​ម្នាក់​ថា​​​នឹងមិន​​​​ទទួល​​យក​​ដំណើរ​ការ​​​របស់​​ជប៉ុន​​ក្នុង​ការធ្វើ​​អន្តរ​ជាតិភាវូបនីយកម្ម​​ បញ្ហា​​​ជម្លោះ​​ប្រជុំ​​កោះ​​ DOKDO រវាង​ប្រទេស​​ទាំង២​ឡើយ៕ ។

​ប្រធានាធិបតី​​​​​កូរ៉េខាង​ត្បូង​​​​​កាលពី​ថ្ងៃទី​១០សីហា​​  បាន​ទៅ​បំពេញ​​​​​​​ទស្សនកិច្ច​​មួយ​​នៅ​ប្រជុំ​​កោះ​​​DOKDO ​ដែល​ទាមទារ​​​​​ដោយ​ជប៉ុន​​​​ដែរ​​ញ៉ាំង​​​​ឱ្យផ្ទុះ​​​ភាពតានតឹង​​ខ្លាំង​រវាងប្រទេស​​​ទាំង​២ ។ ​អ្នក​​ទទួល​ខុសត្រូវ​​​​កូរ៉េខាងត្បូង​​​រូបនេះ​​ធ្វើ​ការ​​កត់សម្គាល់​​​ថា ជប៉ុន​​គ្រោង​​ធ្វើ​ឱ្យ​​​បញ្ហា​​​​នេះ​​ក្លាយ​ជា​​​បញ្ហា​​អន្តរជាតិ​មួយ​ដោយ​​​គូស​​បញ្ចាក់​ថា​​ក្រុង​​សេអ៊ូល​​​នឹងមិន​​ទទួល​​យក​​​ដាច់​ខាត​​​ ព្រោះ​​​​ប្រជុំ​​​កោះ​​នោះ​​ច្បាស់​ណាស់​​​ជា​​ដែនដី​កូរ៉េខាង​ត្បូង ។​

​កូរ៉េខាង​​​ត្បូង​និង​ជប៉ុន​​​​​សុទ្ធតែ​​​​ទាមទារ​​​អធិបតេយ្យភាព​​​​លើ​ប្រជុំ​កោះ​​​​​ដែល​​​​គ្មាន​​​មនុស្ស​រស់​នៅ​​​​ស្ថិត​នៅ​​​ក្នុង​សមុទ្រ​​​​ជប៉ុន​​​​ដែល​ប្រជុំ​​កោះ​​នោះក្រុង​សេអ៊ូល​​​​​ហៅ​​ថា​ប្រជុំ​​កោះ​DOKDO ហើយ​ក្រុងតូក្យូ​​​ហៅ​​ប្រជុំ​​​កោះ​​​​តាកេស៊ីម៉ា​  ។ កូរ៉េ​ខាង​ត្បូង​​​​ត្រួតត្រា​​​​ប្រជុំ​​កោះ​​នោះ​​ចាប់​តាំងពី​ទសវត្ស​​​​​ឆ្នាំ​​១៩៥០​មក ៕​