រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ដោយសារបើកម៉ូតូមួយគ្រឿង ម៉ាកហ្វ្រេស ពណ៌ក្រហម ទៅបុករថយន្តកាមរីឆ្លាម ពណ៌សម្បកឪឡឹក មួួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ចំទ្វារក្រោយខាងឆ្វេងពេញទំហឹង បណ្តាលឱ្យក្រពឹត ឯម៉ូតូបាក់ខ្នងកង់មុខ កាលពីវេលាម៉ោង១១និង៣៥នាទី យប់ថ្ងៃទី១១ សីហា តាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី កែងផ្លូវភ្នំពេញ-ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរជើងគោកខណ្ឌសែនសុខ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូហ្វ្រេស ពណ៌ក្រហម មួួយគ្រឿង បើកបរដោយបុរសម្នាក់យ៉ាងលឿនតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង ស្រាប់តែមកដល់មហាវិថីសហព័ន្ធរុស្ស៊ី ក៏មានរថយន្តកាមរីឆ្លាម ពណ៌សម្បកឪឡឹក មួយគ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ក៏ត្រូវម៉ូតូហ្វ្រេស ពណ៌ក្រហម បុកចំហៀងទា្វរខាងឆ្វេងពេញទំហឹង បណ្តាល ឱ្យក្រពឹត ឯម៉ូតូនិងអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ ។ ក្រោយពេលកើតហេតុ ប៉ូលិសចរាចរបានចុះទៅវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំដោះ ស្រាយ ៕


ចែករំលែកព័តមាននេះ