រាជធានីភ្នំពេញ ៖ បុរសភេទទីបីម្នាក់បានស្លាប់ដោយអំពើឃាតកម្មចាក់.កសម្លាប់នៅក្នុងផ្ទះសំណាក់យីហោ ពន្លឺច័ន្ទ ស្ថិតក្នុងក្រុមទី៥ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១១ សីហា ២០១២ ខណៈពេលដែលនាំប្រុសក្មេងឡើងផ្ទះសំណាក់រួមរក្សហើយឃាតករដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍បឹងទំពុនដឹកនាំដោយលោកអនុសេនីយ៍ទោ ឡូ ភារម្យ នាយប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនបានភ្លាមៗផងដែរ ។
បុរសភេទទីបីដែលត្រូវឃាតករចាក់សម្លាប់នេះឈ្មោះហៀង អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដក្នុងរាជធានីភ្នំពេញ ។ ចំណែកឃាតករដែលជាប្រុសស្នេហ៍នោះឈ្មោះធី ណា ហៅណា អាយុ១៩ឆ្នាំ គ្មានមុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ទាក់ទិននឹងអំពើឃាតកម្មខាងលើត្រូវបានសមត្ថកិច្ចបង្ហើបឱ្យដឹងថា ឃាតករសម្លាប់បុរសរងគ្រោះក្នុងគោលបំណងប្លន់យកម៉ូតូម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៩ ប៉ុន្តែមិនបានសម្រេចដោយសារក្រោយពេលកើតហេតុជនដៃដល់បានបណ្តើរម៉ូតូចេញពីផ្ទះសំណាក់តែត្រូវម្ចាស់ផ្ទះសំណាក់មានការសង្ស័យក៏ឃាត់សួរនាំទើបដឹងថា ឈ្មោះធី ណា បានធ្វើសកម្មភាពចាក់សម្លាប់ឈ្មោះហៀង នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ។ បន្ទាប់មកក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យចុះទៅឃាត់ខ្លួនភ្លាមៗតែម្តង ។នៅចំពោះមុខសមត្ថកិច្ចឈ្មោះធី ណា បានសារភាពថា មូលហេតុដែលខ្លួនចាក់សម្លាប់ឈ្មោះហៀង ដោយសាររូបគេបង្ខំឱ្យខ្លួនបៀមប្រដាប់ភេទ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ