ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​​​គូសបញ្ជាក់​​​ពីការខិតខំ​​​ប្រឹង​ប្រែង​​​រួមជាមួយ​​​​​អាស៊ាន​​​ដើម្បី​​​​រក្សា​សន្តិភាព​​​​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

13 ឆ្នាំ មុន

ប្រទេស​ចិន​បាន​អំពាវ​នាវ​កាលពី​ថ្ងៃទី​១០  សីហា​​​កន្លងមក​នេះ​​​ដល់​​បណ្តា​ប្រទេស​អាស៊ាន​​ឱ្យ​​​ធ្វើការ​​​​ខិតខំប្រឹង​ប្រែង​​​រួម​ដើម្បី​ថែរក្សា​​សន្តិភាព​​​នៅសមុទ្រ​ចិន​​ខាងត្បូង ។ ​រដ្ឋ​​មន្ត្រី​ការបរទេស​​​ចិន​លោក​ YANG  JIECHI ​​​ក្នុង​​​សន្និសីទ​សារព័ត៌​មាន​រួម​មួយ​​​ជា​មួយ​​​​សមភាគី​​​ឥណ្ឌូណេស៊ី​​លោក​​​ម៉ាទី​​ណាតាឡឺ​​​ហ្គា​វ៉ា​ថ្លែងថា ​ថែរក្សា​សន្តិភាព​និង​ស្ថេរភាព​​​​នៅ​សមុទ្រ​​ចិន​ខាង​ត្បូង​គឺជា​ការ​ទទួល​​​ខុស​ត្រូវ​​​រួម​របស់​​គ្រប់​ប្រទេស​ទាំងអស់​​ក្នុង​តំបន់ ។  ​

ចិន​​ត្រៀម​​​​រួម​សហការ​ជាមួយ​ឥណ្ឌូណេស៊ី​​​​និង​ប្រទេស​​​​អាស៊ាន​​​ដទៃៗទៀត​ដើម្បី​​អនុវត្ត​ឱ្យ​បាន​ពេញ​​លេញ​និង​មាន​​​ប្រសិទ្ធភាព​​​​នូវ​សេចក្តី​​ថ្លែង​ការណ៍​​​ស្តីពី​​​​ក្រមសីលធម៌​​របស់​​បណ្តា​ភាគី​​នៅ​សមុទ្រ​​ចិន​ខាងត្បូង​​  ពង្រឹង​ទំនុក​ចិត្ត​​​គ្នា​ទៅ​វិញទៅមក ជំរុញ​​កិច្ច​សហប្រតិបត្តិការ ​​​ថែរក្សា​​​សន្តិភាព​និង​ស្ថេរភាព​​ក្នុង​សមុទ្រចិន​​ខាងត្បូង​ហើយ​ធ្វើ​ការ​ដោយ​គោរព​​បណ្តា​គោល​​ការណ៍​និង​ស្មារតី​នៃ​​សេចក្តី​ថ្លែងការណ៍​ស្តីពី​​​​ក្រម​សីលធម៌​​​របស់​​បណ្តា​​ភាគី​​​​នៅសមុទ្រ​ចិន​ខាង​ត្បូង ដោយ​​​​ឈរលើ​​​មូល​ដ្ឋាន​​​​នៃ​កុង​សង់​ស៊ុល​មួយ។

មុននេះ​​នា​ថ្ងៃទី​​១០  សីហា​ ​លោក​​ YANG បាន​​ជួប​ពិភាក្សា​​​​​ជាមួយ​​​ប្រធានាធិបតី​​ឥណ្ឌូ​ណេស៊ី​​​ លោក​ស៊ូស៊ីឡូ បាមបង់​​​យូដូយ៉ូ​ណូ ​ស្តីពី​​ការ​​​ធ្វើ​ឱ្យ​​​ស៊ីជម្រៅ​​ដល់​កិច្ច​សហប្រតិបត្តិការ​​​​យុទ្ធ​សាស្ត្រ​​​​គ្រប់​​​​វិស័យ​រវាង​​ប្រទេស​​ទាំង​២។  ​លោក​​YANG ក៏ដឹកនាំ​​រួម​​​គ្នា​ដែរ​ជាមួយ​លោក​​​ម៉ាទី​ ណាតាឡឺហ្គាវ៉ា នូវ​​​​កិច្ច​ប្រជុំ​​លើក​ទី២​របស់​​​គណៈ​កម្មា​ធិការ​​រួម​​នៃកិច្ច​សហប្រតិបត្តិការ​​​​​ទ្វេភាគី ។​

​លោក​​​ YANG ​គូសបញ្ជាក់​ថា ទស្សន​កិច្ច​​​​របស់​​​លោក​នៅ​ឥណ្ឌូ​​ណេស៊ី​​ ប្រ៊ុយ​​ណេ និង​​ម៉ាឡេ​ស៊ី ពីថ្ងៃទី​៩ទៅទី​១៣សីហា​ គឺ​​សំដៅ​​ជំរុញ​​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​​​រវាងចិន​​និង​​​ប្រទេស​​​ទាំង​១០​​ជាសមាជិក​​អាស៊ាន​​​ហើយ​​​ពង្រីក​កិច្ច​​​សហ​ប្រតិបត្តិការ​​​ខាង​កិច្ច​ការ​​​​អន្តរជាតិ​​និង​តំបន់៕​