ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​​​​អាមេរិក​​6​នាក់​ស្លាប់​​​នៅអាហ្វហ្គានីស្ថាន​​

13 ឆ្នាំ មុន

អ្នកនាំពាក្យ​​​ម្នាក់​របស់​​អូតង់​​រាយ​ការណ៍​​កាលពីថ្ងៃទី​១១សីហា​​​ថា  ទាហាន​​អាមេរិក​​​៣នាក់​​ស្លាប់​ដោយ​​គ្រាប់​​កាំភ្លើង​បាញ់​​ដោយ​​និយោជិត​អាហ្វហ្គានីស្ថាន​​ម្នាក់​​ក្នុង​មូល​ដ្ឋាន​​​យោធា​​មួយដែល​​ធ្វើ​ឱ្យចំនួន​​ទាហាន​អាមេរិក​ស្លាប់​ក្នុង​ប្រទេសនោះ​ឡើងដល់​​៦​នាក់​ក្នុង​រយៈ​ពេល​​ត្រឹម​២៤​ម៉ោង ។

​ការវាយ​ប្រហារ​​លើកទីមួយ​កើត​មាន​កាលពី​​ព្រឹក​ថ្ងៃទី​១០  សីហា​ ពេល​ប៉ូលិស​​អាហ្វហ្គា​នី​ស្ថានបាញ់​​​​​សម្លាប់​​ទាហាន​​អាមេរិក​៣​នាក់​ជា​សមាជិក​​កង​កម្លាំង​ពិសេស​ពេល​​ពួកគេ​​​ត្រូវ​បាន​អញ្ជើញ​​ទៅ​ចូល​​រួម​ក្នុង​ការស្រស់​ស្រូប​អាហារ​ពេលព្រឹក​​​​មួយ​ក្នុង​ខេត្ត​ហែល​ម៉ង់​ភាគ​ខាង​ត្បូង​អាហ្វ​ហ្គានីស្ថាន ។ ការវាយ​ប្រហារ​​​​​ទី២​​ដែល​​សម្លាប់​​​​​ទាហាន​​​​អាមេរិក​​​៣​នាក់​ទៀត កើត​មាន​កាលពី​យប់​ថ្ងៃទី១០​មកទី​១១​សីហា​ក្នុង​ស្រុក​ GARMSIR ជិត​​​​កន្លែង​​​វាយ​ប្រហារ​​មុន​នេះ ។ ​ខ្មាន់កាំភ្លើង​​​ម្នាក់​​ជាអ្នក​វាយ​ប្រហារ​​ជានិយោជិត​​ម្នាក់​​បម្រើ​​ការក្នុង​មូល​ដ្ឋាន​​​យោធា​មួយ ។​

​អ្នក​​នាំពាក្យ​របស់​អូតង់​​នៅ​អាហ្វហ្គានី​​​​ស្ថាន​ឧត្តម​សេនីយ៍​​ GUNTER KATZ ថ្លែង​ថា​ ឧប្បត្តិ​​ហេតុ​​ទាំង២​​នោះពុំ​​ឆ្លុះ​បញ្ចាំង​​ពី​សភាព​ការណ៍​​ក្នុង​​ទូទាំង​ប្រទេស​​​អាហ្វហ្គានីស្ថាន​​ឡើយ ។ កិច្ច​សហប្រតិបត្តិការ​រវាង​​កងកម្លាំង​បរទេស​​ និង​កម្លាំង​អាហ្វ​ហ្គានី​ស្ថាន​​​​ទាំង​៣៥០.០០០​​​នាក់ បន្ត​​ប្រព្រឹត្តទៅ​​យ៉ាងល្អ ។ ​

យើង​មាន​​ប៉ូលិស​​និង​​​កង​ទាហាន​​​ប្រមាណ​​ជា៥០០.០០០​​នាក់ ដែល​ធ្វើ​ការ​​​ជាមួយ​គ្នា​ដើម្បី​​តស៊ូ​រួម​​​​ធ្វើ​ឱ្យ​ប្រទេស​​នេះ​មាន​អនាគត​​​​កាន់​តែ​​​​ប្រសើរ ។អូតង់​​គូស​​បញ្ជាក់​​ថា  មាន​ការ​​វាយ​ប្រហារ​​​បែប​នេះ​​​ដល់ទៅ​​​២៦​​លើក​ ចាប់​​តាំងពី​ខែមក​​រា​​ មក​បណ្តាល​​​ឱ្យ​មនុស្ស​ស្លាប់​​៣៤​នាក់ ៕