ប៉ូលិសរាយការណ៍ថា មនុស្សយ៉ាងតិច៥២នាក់ស្លាប់ហើយ៤៦នាក់ទៀតត្រូវរបួសកាលពីព្រឹកថ្ងៃទី១១ សីហា ខណៈរថយន្តបឺសមួយគ្រឿងដឹកមនុស្សពេញណែនបានក្រឡាប់ធ្លាក់ពីទីខ្ពស់មួយនៅរដ្ឋហុីម៉ាឆាលប្រាដេសភាគខាងកើតឥណ្ឌា ។នេះជាគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរទី២រយៈពេលតែ១សប្តាហ៍នៅឥណ្ឌាដែលកាលពីថ្ងៃទី៨ សីហាកន្លងមកនេះមនុស្សជាង៣០នាក់ស្លាប់ពេលរថយន្តបឺសមួយគ្រឿងក្រឡាប់ធ្លាក់ក្នុងជ្រោះមួយនៅរដ្ឋមេក្លាយ៉ាភាគ|សានឥណ្ឌា ។
ក្នុងគ្រោះថ្នាក់កាលពីថ្ងៃទី១១ សីហា រថយន្តបឺសមួយគ្រឿងដែលរត់ទៅកាន់ទីក្រុងចាមបាបានក្រឡាប់ធ្លាក់ចេញពីផ្លូវធ្លាក់ចូលជ្រោះជ្រៅមួយជម្រៅដល់៩០ម៉ែត្រ នៅជិតក្រុងរ៉ាហ្ស៊ីរ៉ា ចម្ងាយប្រមាណជា១០គ.មពីក្រុងចាមបា ។ អាជ្ញាធរមូលដ្ឋានបានរៀបចំប្រតិបត្តិការជួយសង្គ្រោះមួយហើយបញ្ជូនពួកអ្នករបួសទៅកាន់មន្ទីរពេទ្យក្រុងចាមបា ។ ប៉ូលិសនិយាយថា មនុស្ស៣៩នាក់ស្លាប់នៅនឹងកន្លែងហើយមនុស្ស១៣នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ សាក្សីទាំងឡាយនិយាយថា រថយន្តបឺសនោះដឹកមនុស្សលើសចំណុះហើយអ្នកបើកបរបាត់បង់ម្ចាស់ការនៅត្រង់ថ្នល់កោងមួួយ ៕


ចែករំលែកព័តមាននេះ