មានការរញ្ជួយដីយ៉ាងខ្លាំង២កើតមាននៅភាគពាយ័ព្យអុីរ៉ង់កាលពីថ្ងៃទី១១សីហាបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៨០នាក់ ហើយមនុស្សជាង១.៥០០នាក់ត្រូវរបួស ។ នោះគ្រាន់តែជាតុល្យការបណ្តោះអាសន្នខណៈពួកអ្នកជួយសង្គ្រោះបន្តរើកកាយគំនរបាក់បែកក្នុងភូមិជាច្រើនទោះពេលយប់ក្តី ។
មនុស្សច្រើននាក់រត់ចេញពីផ្ទះសម្បែងហើយមនុស្ស១៦.០០០នាក់ភៀសខ្លួនទៅកាន់ជម្រកបណ្តោះអាសន្នទាំងឡាយខណៈដែលតំបន់នោះរងការញ័រកក្រើកដីដល់ទៅ៤០លើក ។ ម៉ាស៊ីនឃោសនាអុីរ៉ង់រាយការណ៍ថា ភូមិចំនួន៦រងការបំផ្លាញហើយភូមិ៦០ទៀតរងការខូចខាត៥០%។
យោងតាមវិទ្យាស្ថានភូមិវិទ្យាអាមេរិកUSGS ថាការរញ្ជួយដីដំបូងមានកម្លាំង៦,៤រីស្ទ័រ កើតមាននាវេលាម៉ោងប្រមាណជា១២ និង៣០នាទីម៉ោងសាកលនៅកន្លែងមួយចម្ងាយ៤៩គ.មភាគ|សានទីក្រុងធំមួយគឺទីក្រុងតាព្រីស ក្នុងជម្រៅ៩,៩គ.ម ។ ការរញ្ជួយដីទី២កម្លាំង៦,៣រីស្ទ័រ កើតមានជិតទីក្រុងវ៉ាហ្សាហ្គាន ដែលប្រជាជនទីក្រុងនោះជ្រួលច្របល់រត់មកកាន់តាមដងវិថីទាំងឡាយ ។ មនុស្សជាង២១០នាក់ ទាញយកចេញពីគំនរបាក់បែក នៃអគារទាំងឡាយដែលបាក់នៅក្រុងវ៉ាហ្សាហ្គាន និងក្រុងអាហារ ។ តុល្យការជនរងគ្រោះអាចមានច្រើនជាងនេះគេទៀត ៕
ចែករំលែកព័តមាននេះ