ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជា ចាន់តូ និង​លោក​ជំទាវ ខៀវ ស៊ីណា ប្រគេន​​ទៀន​ព្រះ​វស្សា​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖​​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១២ ត្រូវ​នឹង​ថ្ងៃ​៦​រោច ខែ​ទុតិយា​សាឍ ឆ្នាំ​រោង ចត្វា​ស័ក ពុទ្ធ​សករាជ​២៥៥៦ លោក​ជា​ ចាន់​តូ សមា​ជិក​​អចិន្ត្រៃ​យ៍​គណៈ​កម្មា​ធិ​ការ​​កណ្តាល​គណ​បក្ស​ ​អនុ​ប្រធាន​ទី​១​​ក្រុម​ការ​ងារ​ចុះ​ជួយ​ខេត្ត​កំពង់​ធំ ប្រធា​ន​ក្រុម​ការ​ងារ​​ចុះ​ជួយ​ស្រុក​សន្ទុក ស្រុកស្ទោង និង​ជា​អគ្គ​ទេសា​ភិ​បាល​​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​លោក​ជំទាវ​ ខៀវ ស៊ីណា ព្រម​ទាំង​សហ​ការី​​បាន​នាំ​យក​ទៀន​ព្រះវស្សា​ សម្ភារ​ បរិក្ខារ​ និង​ថវិ​កា​មួយ​ចំនួន​ទៅ​ប្រគេន​ព្រះ​សង្ឃគង់​​​នៅ​វត្ត​ទាំង​២៩​​ទូ​ទាំង​ស្រុក​​សន្ទុក ខេត្ត​កំពង់​ធំ ដើម្បី​ចូល​រួម​​ជា​មួយ​ពុទ្ធ​បរិ​ស័ទ​ចំណុះ​ជើង​វត្ត​​សង់ឃ្លាំង ។

​នា​ឱ​កាស​នោះ លោក​ជា​ ចាន់​តូ និង​លោក​ជំ​ទាវ ខៀវ ស៊ីណា ព្រម​ទាំង​​​សហ​ការី​​បាន​ប្រគេន​ទៀន​ព្រះ​វស្សា​​ បច្ច័យ​ដល់​វត្ត​​ទាំ​ង​២៩​ ក្នុង​ស្រុក​​សន្ទុក ដែល​ក្នុង​១​វត្ត​​ៗ​ទទួល​បាន​ទៀន​ព្រះ​វស្សា​​១គូ អង្ករ​៥០​គីឡូ​ក្រាម ត្រីខ​៥០​កំប៉ុង ទឹក​ក្រូច​២កេស ទឹក​ដោះ​គោ​២៤​កំប៉ុង ទឹកត្រី​២​យួរ ទឹក​ស៊ីអីុវ​​២​យួរ ទឹក​បរិសុទ្ធ​៤​កេស ស្ក​រស​១២​គីឡូ​ក្រាម តែ​២​យួរ ប្រេង​ម៉ាស៊ូត​២០​លីត្រ និង​ប្រគេន​​បច្ច័យ​​ដល់​ចៅ​អធិ​ការ​​វត្ត​ទាំង​​​២៩​អង្គ​​ថវិកា​សរុប​​ចំនួន​១២​លាន​៩០​ម៉ឺន​រៀល លោក​អាចារ្យ​៥៨​នាក់​​ ថវិកា​​សរុប​ចំនួន​១​លាន​៧៤​ម៉ឺន​រៀល និង​បច្ច័យ​​សម្រាប់​វត្ត​​ទាំង​២៩​វត្ត​ ថវិកា​សរុប​៤​លាន​១៦​ម៉ឺន​រៀល និង​ប្រជា​ពល​រដ្ឋ​​ យាយជី តាជី ដែល​​បាន​ចូលរួម​ប្រមាណ​​​​៧០​នាក់​ ក្នុង​​ម្នាក់​ៗ​​ទទួល​បាន​​ក្រណាត់​ស​១ដុំ និង​ថវិកា​១​ម៉ឺន​រៀល ។

លោក​​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​​ប្រជា​ពល​រដ្ឋ​​​ដែល​បាន​ចូល​រួម​​ និង​សូម​ឱ្យ​បង​ប្អូន​​ពេល​ត្រឡប់​ទៅ​វិញ​ប្រាប់​​តៗ​គ្នា​ឱ្យ​រង់​ចាំ​ស្តាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​ពី​រដ្ឋ​សភា​ជាតិ​នៅ​គ្រប់​​ស្ថានីយ​វិទ្យុ​ និង​ទូរទស្សន៍​​ទាំង​រដ្ឋ និង​ឯក​ជន​អំពី​បញ្ហា​ព្រំ​ដែន​ប្រទេស​កម្ពុជា​ និង​វៀតណាម​​ ដែល​បក​ស្រាយ​​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​​ នៅ​ថ្ងៃទី​៩ សីហា ឆ្នាំ​២០១២ ចាប់​ពី​ម៉ោង​​​៨​ព្រឹក​​ទៅ​កុំ​បី​ខាន ៕