ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកា​​អំណោយ​10ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​​ជូន​ដល់​លោក​យាយ​ និងចៅ​ភ្លោះ​ពិការ

13 ឆ្នាំ មុន

ខេត្ត​ស្ទឹង​ត្រែង​ ៖​ លោក​យាយទូ គឹមឡេង​ ​ អាយុ​៨១​ឆ្នាំ និង​កូន​ភ្លោះ​ពិការ​ស្វិត​​ដៃ​ជើង​​ទាំង​២​​​នាក់ ដែ​លបច្ចុប្បន្ន​​រស់​នៅ​​ក្នុង​វត្ត​ភ្នំ​ស្ទឹង​ត្រែង ភូមិ​រាជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង បាន​ទទួល​អំណោយ​​ជា​ថវិកា​​របស់​សប្បុរស​ជន​​ជា​បន្ត​បន្ទាប់​​ទៀត ដែល​​លើក​​នេះ​ទទួល​បាន​ចំនួន​១០ម៉ឺន​រៀល កាល​ពី​ព្រឹក​ថ្ងៃទី​១០ សីហា ​។

លោក​យាយ​​ និង​ចៅ​ភ្លោះ​​កំព្រា​​ពិការ​​ស្វិត​ដៃ​ជើង​ទាំង​២​នាក់​​រស់​នៅ​ក្នុង​ខ្ទម​របស់​វត្ត​​ជាង​១០​​ឆ្នាំ​​មក​ហើយ ខណៈ​លោក​យាយ​ជា​អ្នក​​ស្វែង​​រក​អាហារ​​ និង​ថវិកា​ពី​​សប្បុ​រស​​ជន​​នានា​​ជួន​ពេល​ខ្លះ​សាច់​ញាតិ​របស់​​លោក​យាយ​​បាន​ផ្តល់​ជា​អំណោយ​​​​មានដូច​​ជា ​អង្ករ​ នំ​ចំណី និង​ថវិ​កា​ជា​ដើម សម្រាប់​ឱ្យ​​លោក​យាយ​​​​យក​​មក​ចាត់​ចែង​ផ្គត់​ផ្គង់​​​ដល់​ចៅ​​​ទាំង​២​នាក់​ដែល​​រស់​នៅ​​​ក្នុង​បន្ទុក​របស់​គាត់ ។
លោក​យាយ​ទូ គឹម​ឡេង ​​បាន​​ឱ្យ​ដឹង​ថា ក្នុង​អំឡុង​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ដោយ​មាន​ការ​​​ចុះ​ផ្សាយ​​ពី​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព ឃើញ​ថា​មាន​​សប្បុរស​​ជន​ទាំង​ក្នុង​ និងក្រៅ​ប្រទេស​​តែង​តែ​គិត​គូរ​​ផ្តល់​​ជា​​អំណោយ​សម្ភារ និង​ថវិ​កា​ជា​ហូរ​ហែ ដែល​អំណោយ​ទាំង​នោះ​បាន​​ជួយ​មួយ​ចំណែក​ធំ​ដល់​​ចៅ​ទាំង​២​ និងរូប​គាត់​​ ។ ជា​ពិសេស​​​ទៅ​ទៀត​នោះ លុយ​ដែល​បាន​​មក​​ រូប​គាត់​​បាន​បែង​ចែក​​ទៅ​លើ​​ការ​ចាយ​វាយ​​ប្រចាំ​ថ្ងៃ​ និង​មួយ​ចំណែក​​សម្រាប់​ព្យា​បាល​​ជំងឺ​ចៅ​ទាំង​២​នាក់​ ។

អំណោយ​ជា​ថវិ​កា​១០​ម៉ឺ​ន​រៀល​​នេះ​កោះ​សន្តិ​ភាព​បាន​ទទួល​ពី​ក្រុមប្រហុក​ខ្មែរ​ក្នុង​បណ្តាញ​​ទំនាក់​ទំនង​​សង្គម Facebook ។ លោក​យាយ​ និងចៅ​​ប្រុស​ទាំង​២​​របស់​គាត់​​ដួង ហ៊ួ និង​ដួង ហៃ បាន​​ថ្លែង​អំណរ​គុណ​​ដល់​សប្បុរស​ជន​នៅ​​ទី​ជិត​​ឆ្ងាយ​ទាំង​អស់​ដែល​​បាន​មើល​ឃើញ​ពី​ការ​លំ​បាក​របស់​គាត់ ។ ​​លោក​យាយ​បាន​បួងសួង​ដល់​ទេវតា​​ វត្ថុ​​ស័ក្តិ​​សិទ្ធិ​​ក្នុង​លោក​​សូម​ជួយ​ថែ​រក្សា​​​ម្ចាស់​អំណោយ​​ទាំង​អស់​​ឱ្យ​ទទួល​បាន​​លាភ​ជ័យ​សេរី​មង្គលគ្រប់​​​ក្រុម​គ្រួសារ​ សូម​ឱ្យធ្វើ​​អ្វី​ៗ​​សម្រេច​​ដូច​សេចក្តី​​ប្រាថ្នា​​ ។ ម៉្យាង​ទៀត​លោក​យាយ​គឹម​ឡេង បាន​​បួង​សួង​​ដល់​បារមី​​ដែល​ថែរ​ក្សា​អាណា​ចក្រ​​នេះ​ សូម​​ជួយ​ថែរក្សា​​សប្បុ​រស​ជន​ឱ្យ​ជួប​តែសេចក្តី​សុខ​ និងសេចក្តី​ចម្រើន​គ្រប់​ពេល​វេលា ៕