ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជា​គ្រឿង​ផ្គត់​ផ្គង់​​ផ្នែក​ពេទ្យ​ពី​នាវា​ USNS Mercy

13 ឆ្នាំ មុន

លោក Flynn Fuller អនុ​ប្រធាន​ទូត​ស្តី​ទី នឹង​ចូល​រួម​ពិធី​​ប្រគល់​អំណោយ​ជា​បរិក្ខារ​ពេទ្យ​ចំនួន​៧៥​រទេះ​ដល់​ក្រសួង​សុខា​ភិបាល និង​​ក្រសួង​​ការ​ពារ​ជាតិ​​កម្ពុជា ជា​ផ្នែក​​មួយ​នៃ​បេសក​កម្ម​​​​មាន​ឈ្មោះ​ថា ភាព​ជា​ដៃ​គូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក​ នៅ​ប្រទេស​​កម្ពុជា​ ដែល​ពិធី​នេះ​គ្រោង​ធ្វើ​​នៅ​ថ្ងៃ​ទី ១៣ សីហា ​។

​លោក​ឧត្តម​សេនីយ៍​ឯក សួន សំណាង ក៏​នឹង​​ចូល​រួម​ក្នុង​ពិធី​នេះ​​ដែរ ។ អំណោយ​​នេះ​​រួម​មាន​​គ្រឿង​ផ្គត់​​ផ្គង់​​ចំនួន​២០០​ប្រភេទ ជា​របស់​សល់​ពី​បេសកកម្ម​​ភាព​​ជា​ដៃ​គូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក​​ដែល​មាន​​ដូច​​ជា អេប៉ុង បង់​រុំ​ បំពង់​បូម ម្ជុល បំពង់​​ច្រប្រាច់ និង​កូនកាំ​បិត ។ ពិធី​ប្រគល់​អំណោយ​​នឹង​ប្រព្រឹត្តទៅ​នៅ​ឃ្លាំង​ផ្គត់​ផ្គង់​ធំ​នៃ​ក្រសួង​សុខា​ភិ​បាល​ នៅ​ចោម​ចៅ ។

បេស​កកម្ម​ភាព​ជា​ដៃ​គូ​នៅ​តំបន់​ប៉ាស៊ី​ហ្វិក​​ ឆ្នាំ២០១២ (Pacific Partnership 2012) មាន​ការ​ចូល​រួម​​របស់​សមា​ជិក​​ចម្រុះជាតិ​​សាសន៍​​ ទាហាន​និង​ស៊ីវិល​ចំនួន​​ជាង​១.២០០​នាក់​ នៅ​លើ​នា​វា​មន្ទីរ​ពេទ្យ​ឈ្មោះ USNS Mercy (T-AH19) របស់​​ផ្នែក​សេវា​កង​ទ័ព​ជើង​ទឹក​សហ​រដ្ឋ​អាមេរិក ដែល​ចូល​ចត​នៅ​កំពង់​ផែ​ក្រុង​ព្រះសីហ​នុ ដើម្បី​ផ្តល់​​ជំនួយ​ផ្នែក​វិស្វ​កម្ម​​ ពេទ្យ​សត្វ​ ទន្ត​ពេទ្យ ​និង​ការ​ព្យា​បាល​ជំងឺ​ទូ​ទៅ​​ដល់​សហ​គមន៍​​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ពី​ថ្ងៃទី​២៩ កក្កដា ដល់​ថ្ងៃទី​១១ សីហា ឆ្នាំ​២០១២ ៕