ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ កម្ម​ការិនី​រោង​ចក្រ​ជុង ជិន ​ប្រមាណ​ជាង​៦០០​នាក់ ​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​​ទាម​ទារ​លក្ខ​ខណ្ឌ​​​ការ​ងារ​

13 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ​ ៖ ​កម្ម​ករ កម្ម​ការិនី​​ប្រមាណ​ជាង​៦០០​នាក់​បាន​នាំ​គ្នា​​ធ្វើ​កូដ​កម្ម​នៅ​ខាង​មុខ​រោង​ចក្រ​យីហោ ​ជុង ជិន លេខ​៩ ដែល​ស្ថិត​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បិត ត្រាំង​ ស្ថិតក្នុង​ភូមិ​ពូធឿង ​សង្កាត់​បិត​ត្រាំង ​ស្រុក​ព្រៃ​នប់ ​ដើម្បី​​ទាម​ទារ​នូវ​លក្ខ​ខណ្ឌ​​ការ​ងារ​ចំនួន​៧​ចំណុច​​ពី​ថៅកែ​រោង​ចក្រ​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ២០១២ ។

កម្ម​ការិនី​អ៊ុំ ណារី អាយុ​​២៤​ឆ្នាំ មាន​ទី​លំនៅ​ខេត្ត​កំពត ​បាន​ឱ្យ​​ដឹងថា ​រូប​នាង​បាន​​ចូល​បម្រើ​ការ​ងារ​នៅ​ក្នុង​រោង​ចក្រ​ជុង ជិន នេះ​​២​​ឆ្នាំ មក​ហើយ ប៉ុន្តែ​ពុំ​​ដែល​បាន​ទទួល​ប្រាក់​បំណាច់​​ឆ្នាំ ម្តង​ណា​ឡើយ សូម្បី​​តែ​ប្រាក់​ភាគ​រយ​​ដែល​​ខាង​រោងចក្រ​មាន​គោល​ការណ៍​​នោះ​ក៏​ពុំ​ដែល​​បើក​បាន​​ដែរ ហើយ​អ្វីដែល​​ពួក​នាង​មិន​អាច​​ទទួល​យក​​បាន​នោះ គឺ​ខាង​​រោង​ចក្រ​បាន​បង្ខំ​​ឱ្យ​​កម្ម​ករ កម្ម​ការិនី​ថែម​ម៉ោង​ជា​ច្រើន​ម៉ោង បើ​អ្នក​ណា​មិន​ថែម​​ គឺ​មាន​ន័យ​ថា អវត្ត​មាន ។

​ទាក់​ទិន​ទៅ​នឹង​ការ​តវ៉ា​នេះ ​លោក​កែ ​ឧត្តម អនុ​ប្រធាន​​មន្ទីរ​ការ​ងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​​ជីវៈ​​ខេត្ត​ទទួល​បន្ទុក​​ការិយា​ល័យការ​ងារ​បាន​​​​និយាយ​ថា ចំពោះ​ករណី​​ដែល​កម្ម​ករ​ កម្ម​ការិនី​​ធ្វើ​​កូដ​កម្ម​ទាម​ទារ​នេះ បើ​ខាង​មន្ទីរ​​ពិនិត្យ​ឃើញថា រោង​ចក្រ​​ពុំ​បាន​គោរព​ទៅ​តាម​លក្ខ​ខណ្ឌ​​ការ​ងារ​របស់​មន្ទីរ​ការ​ងារ​ខេត្ត​ដាក់​ឱ្យ​អនុ​វត្ត​​នោះ លោក​នឹង​ធ្វើ​របាយ​ការណ៍​ទៅ​កាន់​ក្រសួងការ​ងារ​ ដើម្បី​​បញ្ជូន​ក្រុម​ការ​ងារ​​អធិ​ការ​កិច្ច​ចុះ​ទៅ​​ធ្វើ​ការ​ណែនាំ​ និង​ធ្វើ​កិច្ច​សន្យា​ដល់​រោង​ចក្រ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕