ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​​កម្ពុជា​​អន្តរា​​គមន៍​​ជួយ​​ពល​ការិនី​​ខ្មែរ​ចំនួន​3នាក់​​មក​កម្ពុជា​​វិញ​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​​លោក​​កុយ​ គួង ​អ្នក​នាំ​ពាក្យ​​ក្រសួង​​​ការ​បរទេស​ និង​សហ​ប្រតិ​​បត្តិ​ការ​​អន្តរ​​​​ជាតិ​ ​បាន​​ឱ្យ​ដឹង​ថា ​ថ្ងៃ​ទី​​​១០ សីហា ​ថា ​ថ្មី​ៗ​នេះ​​ស្ថាន​​ឯក​អគ្គ​​រាជទូត​​កម្ពុជា​​ប្រចាំ​​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​អន្តរា​គមន៍​​ជួយ​ដោះ​ស្រាយ​​ពល​ការិនី​​ដែល​ជា​​​ជំនួយ​​ការ​មេ​ផ្ទះ​​ចំនួន​​៣​ករណី​ គឺ​១- ​ពល​ការិនី​​ឈ្មោះ​​ម៉ង់ ​ចាន់​នឿន​ ​ដែលរត់​ចេញ​ពី​ផ្ទះ​ថៅ​កែ ​ស្ថាន​ទូត​​បាន​​ចេញ​លិខិត​​បើក​ផ្លូវ​​ដល់​នាង​​ដើម្បី​​អា​ច​ត្រឡប់​​មក​ស្រុក​​​កំណើត​វិញ ។ ដោយ​មាន​​កា​រ​ឧបត្ថម្ភ​​​សំបុត្រ​យន្ត​ហោះ​​ពី អង្គ​ការ​តេណា​​ហ្គា​នីតា (Tenaganita) ​​ពល​ការិនី​​ម៉ង់ ​ចាន់​នឿន​ ​បាន​មក​​ដល់​កម្ពុជា​វិញ​​កាល​ពី​ថ្ងៃ​ទី​​៩ ​ខែ​សីហា ​ឆ្នាំ​​២០១២​ ។
២- ​ពល​ការិនី​​ឈ្មោះ​ខេង ​ពិធី ​ដែល​រត់​ចេញ​​ពី​​ផ្ទះ​ថៅ​កែ ​ស្ថាន​ទូត​​បាន​អន្តរា​គមន៍​​ជួយ​​ឱ្យ​នាង​ទទួល​​បាន​ប្រាក់​ខែ​​ និង​សំបុត្រ​​យន្តហោះ​​ពី​ថៅ​កែ​ ។ ពល​ការិនី​​ខេង ​ពិសី ​បាន​មក​ដល់​​កម្ពុជា​វិញ​​កាល​ពី​​ថ្ងៃ​ទី​​៩ ខែ​សីហា ​ឆ្នាំ​​២០១២ ។
​៣- ពល​ការិនី​​ឈ្មោះឡា ​ណាំ  ដែលមាន​​បញ្ហា​​សុខ​ភាព​​ខ្លះ​ៗ​​ ស្ថាន​ទូត​បាន​​អន្តរា​គមន៍​​ជួយ​នាំ​​នាង​ទៅ​​ពិនិត្យ​សុខ​ភាព​​នៅឯ​មន្ទីរ​​ពេទ្យ ។ ​ក្រោយ​​ជា​សៈ​ស្បើយ​​ហើយ ថៅកែ​​បាន​ផ្តល់​សំបុត្រ​​យន្ត​ហោះ​ដល់​នាង ។ ពល​​ការិនី​​ឡា ណាំ ​បាន​មក​ដល់​​កម្ពុជា​​វិញ​នៅ​ថ្ងៃ​ទី​​​១០ ​ខែ​សីហា ​ឆ្នាំ​​​២០១២ ៕