ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​​បង្ក​បង្កើន​ផល​ស្រូវ​​រដូវ​វស្សា​​​កំពុង​​​ប៉ះពាល់​​​ដោយ​​គ្រោះរាំងស្ងួត​​ 307ហិកតា

13 ឆ្នាំ មុន

​ខេត្ត​​​កំពង់​ស្ពឺ ៖  របាយ​ការណ៍​​​​ស្តីអំពី​​​ស្ថាន​ភាព​បង្ក​បង្កើន​ផល​​​​ស្រូវ​និ​ង​ដំណាំ​​រដូវ​វស្សា​​​​ឆ្នាំ​២០១២​  ​របស់​​មន្ទីរ​​​​កសិកម្ម​​​ខេត្ត​​​គិត​​ត្រឹម​​​​ថ្ងៃទី​៦ សីហា ​ឱ្យដឹង​ថា​  នៅ​​ក្នុង​​​ក្រុង​-ស្រុក​ទាំង៨​ក្នុង​​ខេត្ត​​​សម្រេចសាប​ព្រោះ​​​បុកដាំ​ បាន​៤៤.៣៣២​ហិកតា​ និង​​ដាំដំណាំ​​​​រួម​ផ្សំ​​​បាន​៤​​.០៤៥​​ហិកតា​​​ ។

​​របាយ​ការណ៍​​​បញ្ជាក់​​​ថា​ ​​ផល​​​ប៉ះពាល់​​​​ដោយ​​គ្រោះរាំង​ស្ងួត​មាន​ចំនួន​២៣​ឃុំ  លើ​ផ្ទៃដី​​សរុប​៣០​៧​ហិកតា​ ​ក្នុង​នោះ​​​​សំណាប​​២៣៨​ហិកតា​​ ​សន្ទូង​​៦៩​ហិកតា​ ។  ​ចំពោះ​​ស្រុកដែល​​​​ជួប​​​​គ្រោះ​​​រាំងស្ងួត​​មាន​​៥ គឺ​​​១-​ស្រុក​បរសេដ្ឋ​ មាន​ឃុំ​​កក់​​ ឃុំ​កាត់​​​ភ្លុក​ ឃុំ​ភក្តី និង​​ឃុំ​ផុង​មាន​​ផ្ទៃដី​​​​ប៉ះពាល់​​សំណាប​ ៣៥ហិកតា​ ។ ២-ស្រុកឧដុង្គ​ ​គ្រោះ​រាំងស្ងួត​ប៉ះពាល់​​​ ឃុំ​​​ត្រាច​ទង ឃុំ​​យុទ្ធ​សាមគ្គី​ ឃុំ​ក្សេម​ក្សាន​្ត​ ឃុំ​​ជម្ពូព្រឹក្ស​ ឃុំ​​ដំណាក់​​រាំង ឃុំ​ជើង​រាស់  ឃុំ​ភ្នំ​​តូច ​ឃុំ​ពាំង​ល្វាជើង ឃុំ​​​មាន​ជ័យ ​ផ្ទៃ​ដី​ប៉ះ​​ពាល់​​​​​​៩២ហិកតា​ ក្នុង​នោះ​​​​សំណាប​៥២​​​ហិកតា​  សន្ទូង​​៤០​ហិកតា ។ ៣-​ស្រុក​​​គងពិសី​ គ្រោះ​​រាំងស្ងួត​ប៉ះពាល់​​​​​ឃុំ​ព្រៃ​​វិហា​រ ឃុំ​​មហា​​ឫស្សី​ ឃុំ​​ស្តុក ប៉ះពាល់​​ផ្ទៃដី​​​សំណាប​​១៥​ហិកតា ។ ៤-​​​ស្រុក​ភ្នំស្រួច គ្រោះ​​​រាំងស្ងួត​ប៉ះ​ពាល់​ឃុំ​​ព្រៃរំដួល ​ឃុំ​​​អូរ ឃុំជាំសង្កែ​ ឃុំ​​ដំបូក​​រូង ផ្ទៃដី​​​​ប៉ះពាល់​​៨០​ហិកតា​  ក្នុង​នោះ​​សំណាប​​៦០​ហិកតា​ សន្ទូង២០​ហិកតា  ​និង​៥-​​ស្រុក​​ឱរ៉ាល់​​ គ្រោះ​រាំង​​​ស្ងួត​​ប៉ះពាល់​ឃុំ​​​ត្រពាំង​​ជោរ ឃុំ​សង្កែ​សាទប​ ​និង​ឃុំ​​​តាសាល ផ្ទៃដី​​ប៉ះពាល់​​​​សរុប​៨៥​ហិកតា​  ក្នុង​នោះ​​សំណាប​៧៨​ហិកតា ​សន្ទូង​​​៩​ហិកតា​​​ ។

​ការ​រាំងស្ងួត​បែបនេះ​បើ​​នៅតែ​បន្ត​​រយៈពេល​​​​យូរ​​ទៀត​ អាច​មាន​​ផល​ប៉ះពាល់​​​ខូចខាតសំណាប​​​​និង​សន្ទូង​​ដែល​​ធ្វើ​​ហើយ​​នោះ​​ ​ហើយ​ផ្ទៃដី​មួយ​ចំនួន​​ទៀត​​ក៏​ពុំ​​អាច​ធ្វើ​​ការ​ដក​ស្ទូង​​​បាន​ឡើយ​ ៕​