ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ថ្មី​ទើប​នឹងទិញ​​ដួល​បោក​ក្បាល​លើ​ផ្លូវ​លំ​ស្លាប់​បាត់​បង់​ជីវិត​

13 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ​៖ បុរសម្នាក់​​ជិះ​ម៉ូតូ​ថ្មី​ដែល​ទើប នឹ​ងទិញបាន​​​ជិះ​​ទៅដួលលើ​ផ្លូវលំ​ក្រាល​ក្រួស​​​ក្រហមបណ្តាល​ឱ្យ​ស្លាប់បាត់​បង់ជីវិត​ កាល​ពីវេលា​ម៉ោង៥​និង៣០​នា​ទី​ល្ងាចថ្ងៃទី​៩  សីហា ​នៅចំណុច​ស្រែទំនាប​ត្រពាំង​ក្រវា​ន់​ស្ថិត​ក្នុង​​ភូមិ​ក្រាំងលាវ ​ឃុំក្រាំងលាវ ​ស្រុករលា​ប្អៀរ​ខេត្ត​កំពង់ឆ្នាំង ។

មន្ត្រីប៉ូលិស​ស្រុករលាប្អៀរ​បានប្រាប់​តាម​ទូរស័ព្ទ​​ថា ​ជនរ​ងគ្រោះឈ្មោះ​អ៊ុន ​ផង់​ អាយុ ៤៥​ឆ្នាំ មានទីលំនៅ​ភូមិ​ក្រាំងលាវ ឃុំក្រាំង​លាវ ។ ប្រភព​ដដែល​បានបន្ត​ដោយស្រង់​សម្តី​បង​ប្អូន​ជនរង​គ្រោះថា ​បុរសរង​គ្រោះទើប​នឹង​​ទិញ​ម៉ូតូ​ថ្មី​ម៉ាក​​ស្មាស់​រីវ៉ូ សេ៊រី២០១២​ពណ៌​ខ្មៅ​មួយគ្រឿង ​ហើយនៅមុន​ពេលកើត​ហេតុ បាន​ជិះ​ម៉ូតូ​​នោះ​សាក​និង​ទៅ​​ហួស​​មើល​ស្រែផង ​ប៉ុន្តែនៅ​ល្ងាច​នោះ​ពេលជិះ​ចេញ​​ពីផ្ទះ​​ផុត​​បន្តិច​ក៏មានភ្លៀង​ធ្លាក់​​ជាខ្លាំង ​ពេល​នោះ​ជន​រងគ្រោះ​ប្រហែលជិះ​ម៉ូតូ​ក្នុង​​ល្បឿនលឿន ​ហើយ​គាប់ជួន​​​ផ្លូវ​រអិល ​និងមិន​សូវប្រសប់​បើក​ម៉ូតូផង​​នោះ​​ក៏ដួលបណ្តាល​ឱ្យ​​រងរបួស​ជាទម្ងន់ ​និង​បន្តិចក្រោយ​មក​ក៏​ស្លាប់​បាត់​បង់​ជីវិតតែ​ម្តង ។ តាមប្រជា​ពលរដ្ឋ​ដែលមាន​​ផ្ទះ​​នៅ​​ជិត​លំ​នៅឋាន​ជន​រង​គ្រោះ​បាននិយាយ​ថា ​ជន​រង​គ្រោះ​​ខិតខំ​សន្សំ​​ប្រាក់​ទម្រាំបាន​​ទិញម៉ូតូ​ថ្មីនេះ​ប៉ុន្តែ​ពេល​ទិញ​​ម៉ូតូ​ថ្មី​​បាន​​ហើយ​​​​​បែរជា​ជិះ​ឱ្យ​ដួល​ស្លាប់​បែប​នេះ​ទៅ​វិញ​ ៕