ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹក​ស៊ី​ស្រវឹង​​បង្ក​ទំនាស់​វា​យ​តប់​គ្នា​ក្នុងហាង​បើក​រថយន្ត​រត់​ទៅ​កៀរម៉ូតូ​មួយគ្រឿង​ ​​​និង​បន្ត​​បុក​ម៉ូតូ​មួយគ្រឿង​ទៀត​​របួស​ធ្ងន់​ម្នាក់​រួច​បើក​រត់​​ប៉ូលិស​ក្របួច​​បាន​

13 ឆ្នាំ មុន

ខេត្ត​កណ្តាល​​ ​៖ បុរសម្នាក់​ត្រូវ​​ប៉ូលិស​ចរាចរ​​​ក្រុងតាខ្មៅ​​ចាប់​ខ្លួន​ បន្ទាប់​ពី​បុរស​នោះ​ផឹកស៊ីស្រវឹង​ក្នុងហាង​​បង្ក​ទំនាស់​វាយ​តប់​គ្នា​រហូតមាន​របួសស្នាម​ ​ហើយបើក​រថយន្ត​រត់​គេច​បានទៅកៀរ​ម៉ូតូមួយ​គ្រឿង ​រួចបើក​រត់​ទៅ​​បុក​ម៉ូតូមួយ​គ្រឿងទៀត ​បណ្តាលឲ្យ​អ្នក​​បើក​​បរ​​ម៉ូតូរបួស​បាក់ជើង​ទាំងសង​ខាង​។ ក្រោយ​​​​ពេល​បើក​រថយន្តបុក​ម៉ូតូបណ្តាល​ឲ្យមាន​មនុស្ស​រង​របួស​រួច​អ្នកបើករ​ថយន្ត​មិនបាន​ឈប់​​ទទួលខុស​ត្រូវទេ បែរជា​​ព្យាយាម​បើក​រត់​​ ​ប៉ុន្តែត្រូវ​​ប៉ូលិស​ស្ទាក់​ចាប់​បាន​។ ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​ កាល​ពី​វេលា​​​ម៉ោង៥​​​ល្ងាច​​ថ្ងៃទី៨ សីហា​ចំណុច​ខាង​​មុខ​វត្ត​ព្រែក​​ហូរ លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​​២ ស្ថិត​​ក្នុង​ភូមិ​ព្រែកហូរ​លិច​ ​សង្កាត់​ព្រែក​ហូរ ក្រុងតាខ្មៅ ​​។

មន្ត្រីប៉ូលិស​ចរាចរ​ក្រុងតាខ្មៅ​បានឲ្យដឹង​ថា ​ជនរង​គ្រោះឈ្មោះ​យុទ្ធ ​វិបុល ​ភេទប្រុស អាយុ​​​៣៥​ឆ្នាំ ​ជា​​ក​សិករ ​មានទី​លំនៅ​ភូមិ​ព្រែក​ហូរ​លិច ​សង្កាត់ព្រែក​ហូរ​ ​ក្រុងតា​ខ្មៅ ​​បើកម៉ូតូ​មួយគ្រឿង​ម៉ាកយ៉ា​ម៉ាហា ពណ៌​ខ្មៅ ​​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅជើង។​ ​ក្រោយពីកើត​ហេតុ​​​ត្រូវបាន​ដឹកតាម​រថយន្ត​យកទៅ​សង្រ្គោះ​នៅ​មន្ទីពេទ្យ​ចាក់អង្រែ​។ ចំណែក​រថយន្ត​បង្ក​ហេតុម៉ាក​តូយូ៉តា តាកូម៉ា​ ​មួយ​បាំង​កន្លះ ​ពណ៌ទឹក​ប្រាក់ ​​បើកបរ​ដោយ​ឈ្មោះ​ធឿន ​ប៉ុណ្ណា ភេទ​ប្រុស ​អាយុ២៦​ឆ្នាំ​ ជា​​និស្សិត​​ មានទីលំ​នៅក្នុងភូមិ​ដំណាក់​សង្កែ​សង្កាត់​ព្រែក​កំពិស ​ខណ្ឌដង្កោ ​រាជធានីភ្នំ​ពេញ​ បើក​ក្នុង​ទិស​ដៅពីជើង​ទៅត្បូង ។​

មន្ត្រីប៉ូលិស​​ដដែលបាន​បន្តទៀត​ថា ​មុន​ពេល​​​​កើត​ហេតុ​​ឈ្មោះ​​ធឿន ​ប៉ុណ្ណា ​បានផឹក​ស៊ី​នៅ​​ក្នុង​ហាងមួយ​​រហូត​​ស្រវឹង​​ហើយ​មាន​​ទំនាស់​ពាក្យសម្តី​​ជាមួយ​អ្នកផឹក​ស៊ីជា​មួយ​គ្នា​ក៏​​ឈាន​ដល់ការវាយ​តបគ្នា​​មាន​របួស​ស្នាម ​ហើយឈ្មោះ​ធឿន ​​បុ៉ណ្ណា បានបើក​រថយន្ត​​​​​ម៉ាក​តូយូ៉តា​គេច​ខ្លួន​ដោយ​បើកតាម​បណ្តោយ​ផ្លូវលំ​ក្នុងសង្កាត់​កំពង់​សំណាញ់ ​ហើយបាន​បើក​កៀរ​​ម៉ូតូមួយ​គ្រឿង​ម៉ាក​សង់​កូរ៉េបណ្តាល​ឲ្យអ្នក​​បើក​ម៉ូតូ​​​​រង​របួស​ស្រាល ​ហើយ​រថ​យន្ត​មិន​បានឈប់​​ដោះ​ស្រាយ​ទេ ​បែរជា​​​បន្ថែម​​ល្បឿន​យ៉ាងលឿន​​​បើក​គេ​​ច​​តាម​ផ្លូវលេខ​១១៥ ​សំដៅ​ទៅ​​ព្រែកហូរ​ក្នុង​ទិស​ដៅពីជើង​ទៅត្បូង​បាន​​ចម្ងាយ​ជាង១​គីឡូ​ម៉ែត្រ ​​ក៏បាន​បុកជា​មួយម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​យ៉ា​ម៉ា​ហា ​ពណ៌ខ្មៅ​ ​បើក​បរ​​ដោយបុរស​ម្នាក់​តាម​បណ្តោយ​ផ្លូវជាតិ​​លេខ​២ ​ក្នុងទិស​ដៅ​ពីត្បូង​ទៅ​ជើង​ចំពីមុខ​ពេញ​មួយទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូដួលលើ​ផ្លូវ​ ហើយ​រថយន្ត​បាន​កិនត្រូវជើង​​ទាំងសង​ខាង​ បណ្តាល​ឱ្យ​​​បាក់​​ជើង​​ទាំង​ពីរតែម្តង​​ ។ ​

មន្ត្រីប៉ូលិស​បានបញ្ជាក់​ថា​ ​ក្រោយពី​មាន​ហេតុ​​ការណ៍កើត​ឡើង ​​​​អ្នកបើក​រថយន្ត​​​បាន​បន្ថែម​​ល្បឿនបើក​គេច​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​២ ឯ​ជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​​​​ក្នុង​​រាជធានីភ្នំពេញ​ ។ ​មន្ត្រី​ប៉ូលិស​​ចរាចរក្រុង​តាខ្មៅបាន​ឲ្យដឹងថា​ ​ក្រោយ​ពេល​កើត​​ហេតុភ្លាមៗស​មត្ថកិច្ច​នគរ​បាល​បាន​រាយ​ការណ៍តាម​វិទ្យុទាក់​ទង​ឲ្យសមត្ថ​កិច្ច​ពាក់ព័ន្ធ​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ជួយ​អន្តរាគមន៍​​ស្ទាក់​ចាប់​ បាន​ទាំង​រថយន្ត​​​និង​អ្នក​​បើក​បរ​​ ក្នុង​ភូមិ​សាស្ត្រ​សង្កាត់ព្រែក​កំពិស ​ខណ្ឌ​ដង្កោ ​រាជ​ធានី​​ភ្នំពេញ ​រួច​នាំ​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​តាខ្មៅ​ ដោយ​អ្នកបើក​បររថយន្ត​មានសភាព​ស្រវឹង​ខ្លាំង​ ​​ ។ នៅរសៀល​ថ្ងៃទី៩  សីហា ​អ្នក​បើក​​រថយន្ត​​​ត្រូវ​​សមត្ថកិច្ច​ប៉ូលិស​កសាង​សំណុំ​រឿង​ និង​បញ្ជូន​​ទៅកាន់សាលា​ដំបូងខេត្ត ​ដើម្បី​ចាត់​ការ​​តាមនី​តិវិធី​​ច្បាប់​ ៕