ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​​​ម៉ូតូ​ចោរ​លួច​​​យកទៅ​ប្លុង​ចោល​ក្នុង​​​ព្រៃ​​អាកាស្យា

13 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ នា​​រសៀល​​​​ថ្ងៃទី​​៧ សីហា ​​លោក​វរសេនីយ៍​ត្រី ​វ៉ា​ ចាន់ថន ​​នាយ​ការិយាល័យ​​​​ស្រាវជ្រាវ​​​​​បទ​លើ្មស​​​នៃ​​បញ្ជាការ​​​ដ្ឋាន​​កង​រាជ​​អាវុធ​ហត្ថ​​ខេត្ត​ព្រះ​សីហនុ បាន​ប្រគល់​​ម៉ូតូ​​​ជូន​ដល់​ម្ចាស់​​វិញ​​ បន្ទាប់​ពី​​​ចោរ​បាន​​​​លួច​​យក​ហើយប្លុង​​​​ចោល​ក្នុង​​​ព្រៃ​​​​អាកាស្យា ​​ ។​

​លោក​វរ​សេនីយ៍ត្រី ​​​វ៉ា ចាន់​ថន ​​បាន​​ឱ្យ​ដឹង​ថា ​​​ម៉ូតូ​​ដែល​​​​ប្រគល់​ជូនទៅ​​ឱ្យ​​ម្ចាស់​​​​វិញនេះ ម៉ាក​​​ហុង​ដា​សេ​​១២៥ ​​ស៊េរី​២០០៨ ​​ពណ៌ខ្មៅ ​​ពាក់​ស្លាក​លេខ​​​​​​តាកែវ​​​ ១C-6955 លេខ​​តួ​-​លេខ​ម៉ា​ស៊ីនHC09E-8249478​ ជា​កម្ម​សិទ្ធិ​​របស់​ឈ្មោះ ​យ៉ែម ​​ហ៊ាង ​​អាយុ​​២៤​ឆ្នាំ ​ជា​គ្រូ​បង្រៀន​​​​សាលា​ឯក​ជន​​​ មានស្រុក​​កំណើត​​​​ទី​រួមខេត្ត​​​តា​កែវ ​ស្នាក់​នៅ​ផ្ទះ​​ជួល​ ផ្លូវ​​​​លេខ​​៥៨ ​ភូមិ​​ដីថ្មី ​​សង្កាត់​​​​ភ្នំ​ពេញ​ថ្មី ​ខណ្ឌ​​សែន​សុខ​ ​រាជ​ធានីភ្នំពេញ ។

លោក​ វ៉ា ​ចាន់​ថន ​​បាន​ឱ្យ​ដឹ​ង​ទៀត​ថា ​​យោង​​​តាមការ​​រៀប​រាប់​​របស់​​​ម្ចាស់​ម៉ូតូ​​ឱ្យ​ដឹ​ង​ថា ​កាលពី​ថ្ងៃទី​​​៩​ ឧសភា ​​​ឆ្នាំ​២០១២ ខ្លួន​​​បានជិះ​ម៉ូតូ​​ចេញពី​​​ផ្ទះ​​នៅ​វេលាម៉ោង​​​៧និង​​​៣០​​នាទី​​ព្រឹក​ ដើម្បី​​ទៅ​បង្រៀន​​សិស្ស​ ​លុះ​​​​​​ទៅ​ដល់​​​អាហារ​ដ្ឋាន​​​ដែល​ស្ថិត​នៅ​​​ចំណុច​​​​ក្រុមទី​៣ សង្កាត់​ភ្នំពេញថ្មី ​​ខណ្ឌសែន​​សុខ ​ រាជ​​​ធានី​ភ្នំពេញ ​ក៏​​ឈប់​ម៉ូតូ​​ចត​នៅ​ខាង​ក្រៅ​​អា​ហារ​ដ្ឋាន ដើម្បី​​ស្រស់​​ស្រូប​​អាហារ​​ពេល​ព្រឹក​ ។ ​​ពេល​បរិភោគ​​រួច​​​​ចេញ​​មក​វិញស្រាប់​តែ​​​​បាត់​ម៉ូតូ​​​​​​​ក៏​បាន​​ទៅដាក់​ពាក្យ​បណ្តឹង​​​នៅ​នគរបាល​​​ប៉ុស្តិ៍​​​​រដ្ឋ​បាល​​​​សង្កាត់​​​ភ្នំពេញ​ថ្មី ​ដើម្បី​​​​ឱ្យ​ជួយ​អន្តរាគមន៍។ ​​លុះ​មក​ដល់​​​ថ្ងៃទី​១៨ ​កក្កដា ​​​ការិយា​ល័យ​​​ជំនាញ​​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​ព្រះ​សីហនុ ​​​ទទួល​បាន​​​​សេចក្តី​​​រាយការណ៍​​​ពី​ប្រជា​ពលរដ្ឋ​​​ដែល​ដើរ​​ស្ទួច​​​​ត្រី​ហើយប្រទះ​ឃើញ​​​ម៉ូតូ​ដែល​​​មាន​ភិន​ភាគ​​​ខាងលើ​​​​ត្រូវ​បាន​​​គេ​យក​ទៅ​​ប្លុង​​ចោល​​​ក្នុង​ព្រៃ​អាកាស្យា​​​ក្បែរ​​​អាង​ស្តុក​​​​ចំរោះ​ទឹក​​​ស្អាត ស្ថិត​​នៅក្រុមទី​៧ ​ភូមិ​៤ ​សង្កាត់​លេខ​៤ ​ក្រុង​ព្រះសីហនុ ​។

លោក​នាយ​ការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​​នៃ​បញ្ជាការ​ដ្ឋាន​​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ បាន​បញ្ជាក់​​ថា ដោយ​​ទទួល​បាន​​​បទ​បញ្ជា​​​ពី​លោក​​​ឧត្តម​​​សេនីយ៍ត្រី​​ហ៊ាង ​​និន ​មេបញ្ជាការ​​​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​ព្រះ​សីហនុ ​ពេលនោះ​​លោក​ក៏​​បញ្ជា​កម្លាំង​​​ជំនាញ​​​​​ចំនួន​៤នាក់ ​ចុះ​ទៅគោល​ដៅ​​​ខាង​លើ​​​​​​យក​ម៉ូតូ​​​មក​រក្សា​ទុក​​នៅ​ទីបញ្ជា​ការ​​​​​កង​រាជ​អាវុធ​ហត្ថ​​​​ខេត្ត​ព្រះ​សីហនុ​​​ ​។ ឆ្លង​​​តាម​ការ​ស្រាវជ្រាវ​​​អំពី​​​លេខ​តួ​​ លេខ​ម៉ាស៊ីន​​​ទៅ​លើ​សាខា​ក្រុម​​​​ហ៊ុន ​NCX  ​នៅ​តាម​​បណ្តា​ខេត្ត​នានា ​ជា​លទ្ធ​​ផល​​​​​បង្ហាញ​​​​ឱ្យ​ឃើញ​ថា ​ម៉ូតូ​​​ដែល​​មាន​ភិន​ភាគ​ខាងលើ​​​ជា​កម្ម​សិទ្ធិ​​​របស់​ឈ្មោះ ​យែ៉ម ​ហ៊ាង ​មាន​​ស្រុក​កំណើត​​នៅខេត្ត​តាកែវ ៕