ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណើន​​សេដ្ឋ​កិច្ច​ប្រចាំ​ត្រី​មាស​​របស់ឥណ្ឌូ​ណេស៊ី​​ខ្ពស់​ជាង​ការរំពឹង​ទុក

13 ឆ្នាំ មុន

កំណើន​​សេដ្ឋ​កិច្ច​ប្រចាំ​ត្រី​មាស​​របស់ឥណ្ឌូ​ណេស៊ី​​ខ្ពស់​ជាង​ការរំពឹង​ទុកនៅ​ក្នុង​ត្រី​មាស​​ទី​២​ឆ្នាំ​នេះ​​ កំណើន​​សេដ្ឋ​កិច្ច​របស់​ឥណ្ឌូ​ណេ​ស៊ី​ខ្ពស់​ជាង​ការ​រំពឹង​ទុក​ ដោយ​សារ​មាន​តម្រូវ​ការ​ក្នុង​ស្រុ​ក​ខ្លាំង​ និង​ឥណ​ទាន​ងាយ​​​ស្រួល​ដែល​ជា​សញ្ញា​មួយ​​បញ្ជាក់​ថា សេដ្ឋ​កិច្ច​​​ប្រទេស​នៅ​អាស៊ី​​អាគ្នេយ៍​​មួយ​នេះ​មាន​ភាព​រឹង​មាំ​​នៅ​ឡើយ​។ ក្រុម​សេដ្ឋ​​វិទូ​​ក្រើន​រំ​លឹក​​ដល់​អ្នក​​​រៀប​ចំ​គោល​នយោ​បាយ​ថា ត្រូវ​ពិចារ​ណា​រឹត​បន្តឹង​​គោល​នយោ​បាយ​បន្ថែម​​នា​ពេល​នេះ ដើម្បី​​​​បង្ការ​កុំ​​ឱ្យ​សេដ្ឋ​កិច្ច​​ធ្លាក់​ចុះ​ ខណៈ​ដែល​​​កំណើន​​​ការ​នាំ​ចូល​​អាច​បង្ក​​ឱ្យ​មាន​​ឱ​ន​ភាព​ពាណិជ្ជ​កម្ម ។

លោក Aninda Mitra សេដ្ឋ​​វិទូ​ប្រចាំ​ធនា​គារ​ ANZ នៅ​ប្រទេស​សិង្ហ​បុរី​​ បាន​​និយា​យ​ថា កំណើន​ដ៏​ខ្លាំង​នៅ​ក្នុង​​ត្រី​មាស​ទី​២​នេះ​បាន​ផ្តល់​នូវ​ការ​​ការ​ពារ​មួយ​​ទល់​នឹង​ហាន​ិភ័យ​ពេញ​រយៈ​ពេល​១​ឆ្នាំ​​ ។ ការិយា​ល័យ​ស្ថិតិ​​របស់​ឥណ្ឌូ​ណេ​​ស៊ី បាន​និយាយ​ថា​ ផលិត​ផល​ក្នុង​ស្រុក​សរុប​​នៅ​ក្នុង​ត្រី​មាស​ចុង​ក្រោយ​មាន​ចំនួន​៦,៤​ភាគ​រយ​ចាប់​ពី​ដើម​ឆ្នាំ​មក ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​សេដ្ឋ​​​វិទូ​ជា​ច្រើន​​បាន​សន្និដ្ឋាន​​ថា ធនា​គារ​​ឥណ្ឌូ​ណេស៊ី​​នឹង​រក្សា​​អត្រា​​ក្នុង​កម្រិត​​មួយ​ទាប​គឺ​៥,៧៥​ភាគ​រយ​ពេញ​១​ឆ្នាំ ៕