កំណើនសេដ្ឋកិច្ចទីផ្សារនៅអាស៊ីកើនឡើងខ្ពស់ជាងការរំពឹងទុក ខណៈដែលបណ្តាធុរជននាំគ្នាសម្តែងគំនិតវិជ្ជមានចំពោះធនាគារកណ្តាលអឺរ៉ុប ។ រូបិយវត្ថុអឺរ៉ុបបានកើនឡើងខ្ពស់ធៀបនឹងប្រាក់ដុល្លារ ខណៈដែលមានក្តីបារម្ភចំពោះតំបន់ចាយលុយអឺរ៉ុប ហើយប្រទេសក្រិកបានសម្រេចទទួលយកកញ្ចប់ថវិកាសង្គ្រោះជាថ្មី ។
សន្ទស្សន៍ផ្សារហ៊ុននៅទីក្រុងតូក្យូកើន២ភាគរយដល់៨.៧២៦,២៩ ខណៈសន្ទស្សន៍នៅផ្សារហ៊ុនក្រុងសេអ៊ូលកើន២,០១ភាគរយដល់១.៨៨៥,៨៨ និងសន្ទស្សន៍នៅផ្សារហ៊ុនក្រុងស៊ីដនីបិទបញ្ចប់នៅត្រឹម១,២ភាគរយ កើនដល់៤.២៧២,៦ ។ ចំណែកសន្ទស្សន៍នៅផ្សារហ៊ុនទីក្រុងហុងកុងកើន១,៦៩ភាគរយ ដល់១៩.៩៩៨,៧២ ខណៈដែលសន្ទស្សន៍នៅទីក្រុងសៀងហៃកើន១,០៤ភាគរយដល់២.១៥៤,៩២ ។ នៅសហរដ្ឋអាមេរិក ក្រសួងការងារបាននិយាយថា សេដ្ឋកិច្ចបានផ្តល់កំណើនការងារដល់ទៅ១៦៣.០០០នាក់នៅក្នុងខែកក្កដា ដែលជាតួលេខមួយខ្ពស់ចាប់តាំងពីខែកុម្ភៈមក ។
ប្រាក់អឺរ៉ូទិញចូល១អឺរ៉ូស្មើនឹង៩៦,៩១យ៉េន ហើយប្រាក់ដុល្លារទិញចូលក្នុង១ដុល្លារស្នើនឹង៧៨,៤០យ៉េន ។ តម្លៃប្រេងធ្លាក់ចុះបន្ទាប់ពីឡើងបាន១រយៈនៅអាមេរិក ក្នុងនោះតម្លៃប្រេងនៅទីក្រុង New York ធ្លាក់ចុះ៤៩សេនមកនៅ៩០,៩១ដុល្លារក្នុង១ធុង ខណៈដែលតម្លៃប្រេងរបស់ក្រុមហ៊ុនអង់គ្លេស Bren North ធ្លាក់ចុះ២៦សេនមកនៅ១០៨,៦៨ដុល្លារក្នុង១ធុង ។ ចំណែកតម្លៃមាសវិញ១អោនមានតម្លៃ១.៦០៨,៤០ដុល្លារ (១អោន=៨,៣ជី) ៕
ចែករំលែកព័តមាននេះ