ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន Samsung ​​គាំ​ទ្រ​​ដល់​ក្រុម​ហ៊ុន​​ស៊ុន​ស៊ី​ម៉ិច​កូ​ ​ក្នុង​ការ​​បើក​សាខា​​ថ្មី​​

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​ ដែល​ជា​ក្រុម​ហ៊ុន​​នាំចូល​​​គ្រឿង​​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​​នៅ​ក​ម្ពុជា​​​ បាន​ប្រកាស​​បើក​ជា​ផ្លូវ​​​ការ​នូវ​​សាខា​​​ធំ​ថ្មី​​មួយ​ទៀត​ របស់​ខ្លួន​​ក្នុង​រាជ​ធានី​ភ្នំពេញ ​នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា ​ដោយ​មាន​​ការ​គាំ​ទ្រ​​ពី​ក្រុម​ហ៊ុន​​អេ​ឡិច​ត្រូ​និក Samsung ដែល​ឈា​ន​មុខ​​គេ​លើ​ផ្នែក​​បច្ចេក​វិជ្ជា ​និង​គ្រឿង​​ប្រើ​ប្រាស់​​ឌីជី​ថល​ ក្រោម​​អធិ​បតី​ភាព​​​លោក​ចម ប្រសិទ្ធ​ ​ទេស​​រដ្ឋ​ មន្ត្រី​​ រដ្ឋ​​​មន្ត្រី​​ក្រសួង​ពា​ណិ​ជ្ជកម្ម​ កញ្ញា​ ​សុគន្ធ​ និសា ​(ឯក​​អគ្គ​រដ្ឋ​​ទូត​​ប្រចាំ​​ក្រុម​ហ៊ុន​ Samsung)​អ្នក​ចែក​ចាយ​​ និង​សមាជិក​​នៃអ្នក​សា​រ​ព័ត៌​​មាន​ជា​ច្រើន​រូប​ទៀត ។

​ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​ ជា​ដៃ​គូ​​ដ៏​ជិត​ស្និទ្ធ​​ជាមួយ​​ក្រុម​ហ៊ុន ​Samsung ជា​ច្រើន​ឆ្នាំ​​មក​ហើយ ​ក្នុង​ការ​​នាំ​ចូល​​នូវ​ផលិត​ផល​​អេឡិ​​ច​​ត្រូនិក​ថ្មី​ៗ​ពី​ Samsung មក​កាន់​​ប្រទេស​​កម្ពុជា​។ ​​ទន្ទឹ​ម​នឹង​​ភាព​ជោគ​ជ័យ​​​របស់​ក្រុម​ហ៊ុន​ Samsung នៅ​លើ​​ឆាក​អន្តរ​ជាតិ​​​ ក្រុម​ហ៊ុន​ស៊ុន​ស៊ី​ម៉ិច​កូ​ ​ក៏​ទទួល​​បាន​ជោគ​ជ័យ​​យ៉ាង​ខ្លាំង​ ​រហូត​ដល់​​ពង្រីក​​សាខា​ជា​ច្រើន​​ក្នុង​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ ​និង​បាន​​​​​ជំរុញ​​ដល់​ការ​​លក់​របស់​​ Samsung កាន់​តែ​ខ្លាំង​​ថែម​ទៀត ​។ ជាមួយ​​សាខា​ថ្មី​នេះ​ ក្រុម​ហ៊ុន​​​ស៊ុន​ស៊ី​ម៉ិច​កូ​​ក៏​​មាន​សាខា​ចំនួន​​១០​ទៀត ​នៅ​ទូទាំង​​ប្រ​ទេស ​រួម​ទាំង​​​រាជ​ធានី​ភ្នំពេញ ​ខេត្ត​​សៀម​រាប ​ខេត្ត​បាត់​ដំបង ​និងខេត្ត​​​ព្រះ​សី​ហនុ ។

​លោក​ ​Gwihan Lee អគ្គ​នាយ​ក​​ក្រុមហ៊ុន ​Thai Samsung Electronics Co.,Ltd នៃ​តំបន់​​ឥណ្ឌូ​ចិន​​បាន​មាន​ប្រ​សាសន៍​​ថា «​សម្រាប់​​ក្រុម​ហ៊ុន​ Samsung យើង​តែង​តែ​​យក​ចិត្ត​ទុក​ដាក់​​ចំពោះ​ដៃ​​គូពា​ណិ​ជ្ជ​កម្ម​​របស់​យើង​ជា​និច្ច​ ​ព្រោះ​ថា​ភាព​ជោគ​ជ័យ​​របស់​ពួក​​គេ​​ក៏​ដូចជា​​ភាព​ជោគ​ជ័យ​​របស់​​យើង​ផង​ដែរ ។ ដូច្នេះ​ហើយ​ យើ​ងបន្ត​រួម​​សហ​ការ​​​​ជា​ដៃ​គូ​ដើម្បី​​      ​​​ស​​​ម្រេច​​​​បាន​នូវ​ជោគ​ជ័យ​​ថ្មីៗ​បន្ថែម​​ទៀត​» ។
​ការ​បញ្ជាក់​​​ពី​​ភាព​​ពេញ​និយម​​របស់​ផលិត​​ផល​ Samsung ​តា​ម​រយៈ​​តារា​ចម្រៀង​​ កញ្ញា​ ​សុគន្ធ​ និសា ដែល​បាន​ជ្រើ​​ស​រើស​​ផលិ​តផល​​បច្ចេក​វិជ្ជា​ច​ុង​ក្រោយ​ Samsung ប្រើ​ប្រាស់​ក្នុង​​គេហដ្ឋាន​​របស់​នាង​​ដូច​ជា​ ទូរ​ទស្សន៍ Smart TV​ និង​​ម៉ាស៊ី​ន​ត្រជាក់​ ​Samsung ប្រភេទ​ Bora caySplit ស៊េរី​​ថ្មី​បំផុត​​ រចនា​​ឡើង​​យ៉ាង​ស្រស់​​ស្អាត​ពេញ​ដោយ​​ភាព​ច្នៃ​ប្រឌិត​ និង​​ផ្តល់​​នូវ​បច្ចេក​​​វិជ្ជា​​​ត្រជាក់​ដ៏​​ល្អ​​ឥត​ខ្ចោះ​​ និង​ទូរ​ស័ព្ទ​​Galaxy SIII​ ជា​ទូរ​ស័ព្ទ​​ Smart Phone ល្អ​បំ​ផុត​​ប្រចាំ​​ឆ្នាំ​ ។

នៅ​ក្នុង​​បទ​សម្ភាសន៍​​ កញ្ញា​ សុ​គន្ធ​ និសា ​បា​ន​​និយាយ​ថា ​«បន្ទាប់​​ពី​នាង​ខ្ញុំ​​ជ្រើស​រើស​​ប្រើ​​ផលិ​តផល​​ទាំង​​២​ប្រភេទ​នេះ​​ពី​ក្រុម ហ៊ុន​ Samsung ​គឺ​ពិត​​ជា​មាន​គុណ​ភាព​ ងាយ​ស្រួល​​ប្រើសន្សំ​សំចៃ​​ខ្ពស់​​ និង​ធ្វើ​ឱ្យ​គេហ​ដ្ឋាន​​នាង​ខ្ញុំ​កាន​​​់​​តែ​​ស្រស់​ស្អាត​ ​និង​​​មាន​​ផាសុក​ភាព​​ ៕