រាជធានីភ្នំពេញ ៖ រថយន្តតាកូម៉ា ពណ៌ស មួយគ្រឿង បើកដោយបុរសម្នាក់ក្នុងល្បឿនលឿនព្យាយាមវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏វាក់ជាមួយម៉ូតូវីវ៉ា ពណ៌ក្រហម មួយគ្រឿងបើកដោយបុរសម្នាក់កំពុងឆ្លងថ្នល់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូខ្ចាត១០ម៉ែត្រ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យឯកជនមួយ កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី១១ សីហា ២០១២ តាមបណ្តោយផ្លូវមុខបណ្ណាគារ PBC ។
យោងតាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាកូម៉ា ពណ៌ស មួយគ្រឿង បើកដោយបុរសម្នាក់យ៉ាងលឿនតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបានព្យាយាមបើកវ៉ារថយន្តមួយគ្រឿងនៅពីមុខក៏វាក់ជាមួយម៉ូតូវីវ៉ា ពណ៌ក្រហម មួយគ្រឿងទៀតបើកដោយបុរសម្នាក់កំពុងឆ្លងផ្លូវជាហេតុបណ្តាលឱ្យបុកពេញទំហឹងតែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ