ការប្រកួតបាល់ទាត់អូឡាំពិករដូវក្តៅក្រុងឡុងឆ្នាំ 2012 បានបញ្ចប់ទៅហើយ កាលពីរាត្រីថ្ងៃសៅរ៍ទី១១ សីហា ឆ្នាំ២០១២ កន្លងទៅនេះ។ ក្រុមអ្នកលេងមួក ម៉ិកស៊ិក ដណ្តើមបានមេដាយមាស បន្ទាប់ពីផ្តួលក្រុមជើងឯកពិភពលោក៥ជំនាន់ប្រេស៊ីល ។
នេះគឺជាការលើកពានរង្វាន់អូឡាំពិកលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមម៉ិកស៊ិក បន្ទាប់ពីបង្ហាញវត្តមានបាន៤លើកកន្លងមក ។
វីរបុសរបស់ម៉ិកស៊ិក គឺកីឡាករខ្សែប្រយុទ្ធ Peralta ស៊ុតបាល់បញ្ចូលទីបាន២គ្រាប់ម្នាក់ឯងគឺនៅនាទីទី១ បើកការប្រកួតភ្លាម និង១គ្រាប់ទៀតនៅនាទីទី៧៥ ។ ទោះបីបរាជ័យក៏ពិតមែន ក្រុមប្រេស៊ីលក៏រកគ្រាប់បាល់បាន១គ្រាប់ដែរនៅនាទីទី៩០បូក១ស៊ុតបាល់បញ្ចូលទីដោយកីឡាករ Marcelo ។ ការនាំមុខរបស់ម៉ិកស៊ិកបានរក្សាលទ្ធផល 2-1 នេះរហូតដល់ចប់ការប្រកួតរយៈពេល៩០នាទី ធ្វើឱ្យក្រុមប្រេស៊ីលបានត្រឹមតែអង្គុយយំក្នុងតារាងទទួលបានមេដាយប្រាក់ ។ ចំណែកឯលទ្ធផល១គូទៀតកាលពីរាត្រីថ្ងៃសុក្រទី១០ សីហា ឆ្នាំ១២ ក្រុម Korea Rep U23 បានយកឈ្នះ Japan U23 ដោយលទ្ធផល 2-0 ទទួលបានមេដាយសំរឹទ្ធិ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕





ចែករំលែកព័តមាននេះ