ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាំ​ទ្រ​អ្នក​ការ​ពារ​ព្រំដែន ការ​បក​ស្រាយ​របស់​សម្តេច​តេជោ បង្ហាញ​ពី​ឧត្តម​គតិ​ការពារ​បូរណ​ភាព​ទឹក​ដី​

13 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ សភា​សម្ព័ន្ធ​​​សហជីព​ជាតិ​​​កម្ពុជា ​​និង​សមាគម​យុវជន​​​​កម្ពុជា ​​​​បាន​​​​​ចេញសេចក្តី​ថ្លែង​ការណ៍​​​​​​រៀងៗខ្លួន​​​​​​នៅ​ថ្ងៃទី​​​​១០​សីហា ​​​បង្ហាញ​​​នូ​វ​ការ​​គាំទ្រ​​​ការ​បក​ស្រាយ​​​​របស់​សម្តេច​​អគ្គ​មហាសេនា​​​ប​តី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ស្តីពី​បញ្ហា​​ព្រំដែន​​​​​នៅ​រដ្ឋ​សភា​ ​​កាលពី​​ថ្ងៃទី​​​​៩​ សីហា ។ ​

សេចក្តី​ថ្លែង​​​​​​ការណ៍​​​​របស់​​សភា​​​​​សម្ព័ន្ធ​​​​សហជីព​​​ជាតិ​កម្ពុជា​​បាន​​​សរ​សេរ​ថា ​យើង​​ខ្ញុំ​​​​ជា​សមាជិក​​​​ក្រុម​ប្រឹក្សា​​​​​​ភិបាល​ នៃ​សភា​សម្ព័ន្ធ​​​សហជីព​​កម្ពុជា  (NACC) បាន​តាម​ដាន​​យ៉ាង​​​យក​ចិត្ត​ទុកដាក់​​​​ចំពោះ​​ការ​បក​ស្រាយ​​​​របស់​​​​សម្តេច​​តេជោ​នាយក​រដ្ឋ​មន្រ្តី​​​​ពាក់ព័ន្ធ​​​​​ទៅនឹង​​​បញ្ហា​ព្រំ​ដែន​​​ប្រទេស​កម្ពុជា ​ជាមួយ​នឹង​​​ប្រទេស​​​ជិត​ខាង​​​ ​តាម​សំណើ​​​​សុំឆ្លើយ​​​​បំភ្លឺ​​​របស់​តំណាង​​​​​​រាស្ត្រ​បក្ស​ប្រឆាំង ។

​ការ​បក​ស្រាយ​​បំភ្លឺ​​​​របស់​សម្តេច​តេជោ​​​​រយៈ​ពេល​​​ជាង​​៥​ម៉ោង ​បាន​ធ្វើ​​ឱ្យ​​​យើង​ទាំង​​​​អស់​គ្នា ​​​ជា​ថ្នាក់​ដឹកនាំ​​​សហជីព​​​គ្រប់​ជាន់​ថ្នាក់​​ កម្មករ​ និយោជិត ​ក៏​ដូច​ប្រជា​ពលរដ្ឋ​​​​ទូទាំង​ប្រទេស​​​​ បាន​​យល់​កាន់​តែ​ច្បាស់​​អំពី​បញ្ហា​​ជា​​សារវន្ត​​​ពាក់​ព័ន្ធ​​​ទៅនឹង​​​ព្រំដែន​​​ជាមួយ​ប្រទេសជិត​ខាង។​​​

ការ​បក​ស្រាយ​​​​របស់​សម្តេច​​តេជោ​​​​​នាយក​រដ្ឋ​មន្ត្រី​​​ បាន​បង្ហាញ​​​ឱ្យ​ឃើញ​​​​​​យ៉ាង​ច្បាស់​​​​នូវ​ការ​​​ខិត​ខំ​​​​ប្រឹងប្រែង​​​របស់​រាជ​រដ្ឋា​ភិបាល​​កម្ពុជា ​​ក្នុ​ង​កិច្ច​​​​ការ​ពារ​​​​បូរណ​ភាព​ដែន​ដី ​​ដោយ​អនុវត្ត​​​​នូវ​គោល​​​នយោ​បាយ​​​បន្ត​​​​វេន​​​​ពី​អតី​តព្រះ​​មហា​វីរ​ក្សត្រ​​​​នរោត​្ត​ម ​សីហនុ  ​គឺ​​​យោង​តាម​​​ផែនទី​​​​ដែល​បាន​​​យក​ទៅ​​តម្កល់​​នៅ​​​អង្គ​ការ​​​​សហ​ប្រជា​ជាតិ​​​នៅ​ឆ្នាំ​​១៩៦៤ ​​។ ដូចនេះ ​​បញ្ហា​​ព្រំែដន​​​​ គឺ​ជា​​បញ្ហា​​​មត៌ក​ប្រវត្តិសាស្រ្ត​​​​​ ហើយ​​រាជ​រដ្ឋា​ភិបាល​​​កម្ពុជា​បច្ចុប្បន្ន​​​​​បាន​បំពេញ​​​នូ​​វ​បេសកកម្ម​​​​​ដើម្បី​​ការ​ពារ​​​​មត៌ក​នេះ​​ ការ​ពារ​​​បូរណភាព​​​​ដែន​ដី ​ក្នុង​នាម​​​​ជា​​​ប្រទេស​ឯក​រាជ្យ​ ​និង​អធិ​បតេយ្យ​​​ពេញ​លេញ​​  ​ប្រកប​ដោយ​​​​​វីរ​ភាព​ដ៏ខ្ពង់​ខ្ពស់​​មិន​អាច​​​​កាត់​ថ្លៃ​​​បាន​ ។​​​

​ព្រឹត្តិ​ការណ៍​​ជា​ប្រវត្តិ​​សាស្ត្រនេះ ​​បាន​​ជម្រះ​​​​នូវ​​​ភាព​​ស្រពេច​ស្រពឹល​​​​​ចំពោះ​​​​បញ្ហា​​​​ទាំង​ឡាយ ​ពាក់​​ព័ន្ធ​​​​នឹង​គំនូស​​​ព្រំដែន ​ក៏​ដូចជា​​​​ការ​បោះ​​​បង្គោល​​​​ព្រំ​ដែន​​​ជាមួយ​បណ្តា​ប្រទេស​​​ជិត​ខាង​​​​​ដែល​ក្រុម​​​​​​គណបក្ស​ប្រឆាំង​​​បា​ន​​យក​ធ្វើ​ជា​​​​ប្រធាន​បទ​​​​សម្រាប់​​​​​ធ្វើ​អាជីវកម្ម​​​​នយោ​បាយ​​ ​និង​បាន​ចោទ​ប្រកាន់​​​​​មកលើ​​​​រាជ​រដ្ឋា​ភិបាល​​​នាពេល​​​​​កន្លង​​​​មក​ថា ​បាន​ធ្វើ​​​ឱ្យ​​​​បាត់​​​​​ដីដោយ​​សារ​ការ​​បោះ​បង្គោល​ព្រំដែន​​​​នោះ ត្រូវ​​​បាន​សម្តេច​​​​តេ​ជោ​ ហ៊ុន សែន​ ​​បញ្ជាក់​យ៉ាង​​​ច្បាស់​ថា  ​​គ្មាន​​​ការ​បាត់​បង់​​​​ទឹក​ដី​​​ សូម្បី​​​​​​តែ​មួយ​​​​មីលី្ល​ម៉ែត្រ​ ។​

យើង​​ខ្ញុំ​ទាំងអស់​​គ្នា​ សូម​​គាំទ្រ​​​​​​​យ៉ាង​ពេញ​ទំហឹង​ ​​​ចំពោះ​​​​ការ​បកស្រាយ​​​​បំភ្លឺ​​​​របស់​សម្តេច​តេជោ ​​នាយក​​រដ្ឋ​មន្រ្តី​​​​ស្តីពី​​​បញ្ហា​ព្រំដែន​​​ កា​លពី​​​​​ថ្ងៃទី៩ សីហា ​​​​​​ឆ្នាំ​២០១២ ​​​នៅ​រដ្ឋ​សភា​​​ និង​​​សូម​​​​គាំ​ទ្រ​​​​នូវ​គំរូ​​វី​រ​ភាព​​​របស់​សម្តេច​​​តេជោ ​​ដែលមាន​​​​ឆន្ទៈ​​​មោះ​មុត​​​ក្នុង​បុព្វ​ហេតុ​​​ការពារ​​ទឹក​ដី​ និង​​ប្រជា​ជន ។​​

ចំណែក​សមាគម​​​​យុវជន​កម្ពុជា ​បានសម្តែង​នូវ​​អំណរគុណ​​​យ៉ា​ង​ជ្រាល​ជ្រៅ​​​​​បំ​ផុត​​​ចំពោះ​ ​​​សម្តេច​​អគ្គ​មហាសេនា​​​ប​តី​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​​ ដែល​បា​ន​​​​​ធ្វើ​ការ​បក​ស្រាយ​​​​យ៉ាង​ក្បោះ​ក្បាយ​​​​អំពី​ការ​​​ពិត​​​នៃ​ប្រវត្តិ​សាស្រ្ត​​​ ពាក់ព័ន្ធ​​​​នឹង​ដំណើរ​ការ​​​នៃ​ការ​ងារ​​​​​​បោះ​បង្គោល​ខណ្ឌ​សីមា​​ព្រំដែន​​​គោក ​​និង​ការ​កំណត់​​​ព្រំដែន​​​​សមុទ្រ​​​​​រវាង​​​ព្រះ​រាជា​ណាចក្រ​កម្ពុជានិង​​សាធារណរដ្ឋ​​​​​សង្គម​និយម​វៀត​ណាម។ ​ យើង​​ខ្ញុំ​ជា​​​​យុវជន​​​ទាំង​អស់​​​​ពិត​​ជា​បាន​​​ជ្រួត​ជ្រាប​​​​យ៉ាង​ច្បាស់​​​អំពី​​​​​តថភាព​​នៃ​បញ្ហា​ព្រំដែន ​ទាំង​​​កត្តា​​ប្រវត្តិ​សាស្រ្ត​​​ ទិដ្ឋ​ភាព​​​ច្បាប់ និង​ស្ថាន​​ភាព​​​​​ជាក់​ស្តែង​​​​នៃការ​​​រស់​នៅ​​​របស់​​​​ប្រជា​ពល​រដ្ឋ​ ​​នៅ​តាម​បណ្តោយ​​​ព្រំដែន​​​​នា​ពេល​បច្ចុប្បន្ន​ ។​

​សេចក្តី​ថ្លែងការណ៍​​នេះ​​​បន្ត​ថា ​ សមាគម​​​យុវជន​​​​កម្ពុជា ​​ពិត​ជា​​​​មាន​មោទនភាព​​​ជា​ទី​បំផុត​​​ចំពោះ​​ទឹក​ចិត្ត​ស្នេហា​ជាតិ ​​និង​ជំហរ​​ដ៏មោះ​​មុត​បំផុត​​​របស់​​​សម្តេច​​តេជោនាយក​រដ្ឋ​មន្ត្រី​​​ក្នុង​​​បុព្វ​ហេតុ​ជាតិ​​មាតុ​ភូមិ ​ជា​ពិសេស​​​​កិច្ច​​ខិ​តខំ​​​កា​រពារ ​និង​ថែរក្សា​​​បូរណភាព​​​​​​ទឹក​ដី ​និង​អធិប​តេយ្យ​​ភាព​នៃ​​​​ព្រះរាជាណាចក្រ​កម្ពុជា ​។ ជាមួយ​គ្នា​នេះ​​ដែរ ​សមាគម​​​យុវជន​​​​កម្ពុជា​ក៏សូម​​​សម្តែង​​​​ការ​គោរ​ព ​និង​កោត​សរសើរ​​​​ចំពោះ​​ពលិកម្ម​​ និង​​ការ​លះ​បង់​​​អស់ពី​​​កម្លាំង​កាយ​-ចិត្ត​​​ និង​ប្រាជ្ញា​​ស្មារតី​​​​​របស់​​ប្រជា​ពល​រដ្ឋ​​​​កម្ពុជា ​​​នៅក្នុង​​​​បេសកកម្ម​​​​ដ៏​ឧដុង្គ​ឧត្តម​​នេះ ។  ​

​សមាគម​​​យុវជន​​​​កម្ពុជា ​សូម​អំពាវនាវ​​​​​ឱ្យ​មាន​ការ​​​​បន្ត​ផ្សព្វ​ផ្សាយ​​​​អប់​រំ​ខ្លឹម​សារ​​​​នៃ​ការ​បក​ស្រាយ​​​​អំពី​​បញ្ហា​ព្រំដែន​​​នេះ​​ឱ្យ​បាន​​​​កាន់​តែ​​​​ទូលំទូលាយ ​និង​ស៊ី​ជម្រៅ​​បន្ថែម​​ទៀត ​​សំដៅ​លើ​​ក​​​កម្ពស់​​​ការយល់​​ដឹង​​​​អំពីការ​​ពិត​នៃ​​ប្រវត្តិ​សាស្រ្ត​​​​ពាក់​ព័ន្ធ​​នឹង​បញ្ហា​​​ព្រំដែន​​​កម្ពុជា ​​ជាមួយ​ប្រទេស​ជិត​ខាង ៕