រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី១០ សីហា ២០១២ នេះ លោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានយកអំណោយជាថវិការបស់សប្បុរសជនមកឱ្យស្ត្រីរងគ្រោះម្នាក់ ដែលលេបថ្នាំសម្លាប់ខ្លួន ព្រោះតែគ្មានលុយបង់ថ្លៃផ្ទះគេ កាលពីរសៀលថ្ងៃទី៨ សីហា ២០១២ នៅចំណុចផ្ទះជួល ក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
លោកសេង សាញ់ បានឱ្យដឹងថា ស្ត្រីដែលគិតខ្លីលេបថ្នាំពុលសម្លាប់ខ្លួននេះ ឈ្មោះប៉ុល សុខារី អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិខាងលើ ។ ស្ត្រីរូបនេះ សម្រេចលេបថ្នាំធ្វើអត្តឃាត ព្រោះតែរូបគាត់មានជីវភាពក្រីក្រ និងគ្មានលុយចិញ្ចឹមកូន និងលុយបង់ថ្លៃផ្ទះជួលចំនួន៥ម៉ឺនរៀលក្នុងមួយខែ ក៏សម្រេចចិត្តធ្វើបែបនេះទៅ។
លោកចៅសង្កាត់បានបន្តថា បន្ទាប់ពីស្ត្រីរូបនេះ លេបថ្នាំធ្វើអត្តឃាតនោះ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងក្រុមប្រជាការពារភូមិបានជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយក្នុងពេលនោះ លោកចៅសង្កាត់ស្ទឹងមានជ័យ ក៏បានចុះទៅសួរសុខទុក្ខស្ត្រីរងគ្រោះដល់មន្ទីរពេទ្យ និងបានចេញថ្លៃព្យាបាលទាំងអស់។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ