រាជធានីភ្នំពេញ ៖ ប្រភពពីមន្រ្តីគណបក្ស នរោត្តមបានឲ្យដឹងនៅរសៀលថ្ងៃទី១០ សីហានេះថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស នរោត្តម រណឫទ្ធិ នឹងប្រកាសលាឈប់ពីឆាកនយោបាយចាប់ពីថ្ងៃនេះតទៅ ។ ប្រភពបន្តថា ការប្រកាសនឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ សីហា ២០១២ តាមរយៈលិខិតជាផ្លូវការរបស់ព្រះអង្គផ្ញើជូនជនរួមជាតិ ក៏ដូចជាថ្នាក់ដឹកនាំ និងសហជីវិន សហជីវិនីនៃគណបក្ស នរោត្តម រណឫទ្ធិទាំងអស់ ។
សូមបញ្ជាក់ថា ការប្រកាសលាលែងពីឆាកនយោបាយជាផ្លូវការរបស់សម្តេចក្រុមព្រះនៅពេលនេះ ធ្វើឡើងបន្ទាប់ពីគណបក្សនរោត្តម រណប្ញទ្ធិ ដែលគ្រប់គ្រងដោយព្រះអង្គបាននឹងកំពុងមានជម្លោះផ្ទៃក្នុងយ៉ាងស្រួចស្រាវរវាងអគ្គលខេធិការគណបក្សនរោត្តម រណប្ញទ្ធិ លោកសៅ រ៉ានី និងមន្រ្តីជាន់ខ្ពស់មួយចំនួននៃគណបក្សនេះ ។ បច្ចុប្បន្នសំណុំរឿងនៃជម្លោះផ្ទៃក្នុងនេះកំពុងស្ថិតនៅក្នុងដៃសាលាដំបូងរាជធានីភ្នំពេញចាត់ការនៅឡើយ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ